ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​អី​ទៀត​! សាកល្បង​បទ​ពិសោធន៍​ថ្មី ដំណើរ​កម្សាន្ត​បែប​រឿង​កប៉ាល់ Titanic

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​និយម​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទៅ​ទី​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស អំឡុង​

រាជធានី​ភ្នំពេញ ៖ ខណៈ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​និយម​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទៅ​ទី​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស អំឡុង​ពេល​ឈប់​សម្រាក​នានា ការ​ដាក់​លក់​ជា​កញ្ចប់​នូវ​សេវាកម្ម​ដំណើរ​កម្សាន្ត​ក៏​មានការ​កើនឡើង​ជាមួយនឹង​ការ​ផ្តល់​ជា​ជម្រើស​ជា​ច្រើន​គួរ​ជាទី​ចាប់អារម្មណ៍​។

កញ្ចប់​សេវាកម្ម​មួយ​ក្នុង​ចំណោម​សេវាកម្ម​ជា​កញ្ចប់​សម្រាប់​កម្សាន្ត​ក្រៅបរទេស​ទាំង​នៅ​ប៉ែក​អាស៊ី និង​អឺរ៉ុប គឺ​មានដំណើរ​កម្សាន្ត ៣​យប់​៤​ថ្ងៃមួយ​របស់​ក្រុមហ៊ុន XING FUWAH TRAVEL តាម​ជើងហោះហើរ​ផង តាម​កប៉ាល់​ផង ពី​កំពង់​ផែ​កោះ​តៃវ៉ាន់​ឆ្ពោះទៅ​កាន់​កោះ​មី​យ៉ា​កូ​ជី​ម៉ា និង​កោះ​ណា​ហា របស់​ប្រទេស​ជប៉ុន ដែល​ជា​ដំណើរ​កម្សាន្ត​បាន​ពីរ​ប្រទេស​ក្នុង​ពេល​តែ​មួយ ។ ជាបឋម​គឺថា អ្នកដំណើរ​នឹង​ហោះហើរ​ចេញពី​រាជធានី​ភ្នំពេញ ទៅ​កាន់​កំពង់​ផែ Keelung  ទីតាំង​ចត​នាវា​កម្សាន្ត​របស់​យើង​។ មុន​ពេល​ឡើង​លើ​នាវា ភ្ញៀវ​ទេសចរណ៍​ក៏​អាច​ដើរ​កម្សាន្ត និង​ទិញ​ឥ​វ៉ា​ន់​លើ​ទឹកដី​កោះ​តៃវ៉ាន់ ដែល​បច្ចុប្បន្ន​ជា​ប្រទេស​មួយ​មាន​សក្តានុពល​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ជា​បេះដូង​របស់​តំបន់​អាស៊ី​នេះ​ផង​ដែរ​។

ជាក់ស្តែង​អ្នក​អាច​សាកល្បង​ទៅ​តម្រង់​ជួរ​ទិញ​អាហារ​ពេល​ព្រឹក នៅ Fuhang Doujiang ដែល​ជា​កង់​ទី​ន​អាហារ​ដ៏​ល្បី​មួយ​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរណ៍​គ្រប់​រូប​ឲ្យ​ទៅ​សាក​រសជាតិ​អាហារ​ដ៏​ឆ្ងាញ់​ជាប់ចិត្ត ជា​ពិសេស​អាហារ​ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង​នោះ គឺ​តៅហ៊ូ​ស្អុយ និង​ទឹក​សណ្តែក​តែ​ម្តង​។

ហើយ​បន្ទាប់​ពី​នេះ​លោក​អ្នក​នឹង​បន្តដំណើរ​ផ្សងព្រេង​យ៉ាង​អស្ចារ្យ​នៅ​លើ​នាវា​ដ៏​ទំនើប​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​អារម្មណ៍​រំភើប ហាក់បីដូច​និមិត្ត​ខ្លូ​ន​ឯង​ជា​តួអង្គ​សម្តែង​ក្នុង​រឿង​កា​ប៉ា​ល់​ទី​តា​និក​ផង​ក៏​មិនដឹង​។ ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប ព្រមទាំង​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង នាវា​មួយ​នេះ​នឹង​ផ្តល់​ជូន​លោក​អ្នក​នូវ​សុវត្ថិភាព និង​ផាសុកភាព​យ៉ាង​ខ្ពស់​បំផុត​។

​មាន​អាយុកាល​ជាង​២០​ឆ្នាំ​មក​ហើយ SuperStar Aquarius  គឺជា​នាវា​កម្សាន្ត​ខ្នាត​ធំ​ប្រវែង ១៩០​ម មាន​កម្ពស់ ១២​ជាន់ (​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​បាន ១០​ជាន់​) រចនា​ឡើង​យ៉ាង​សម​សួន មាន​ភោជនីយដ្ឋាន និង​បា ១០​កន្លែង អាង​ហែល​ទឹក អាង​ទឹក​ក្តៅ កន្លែង​លេង​បាល់បោះ វាយកូនគោល ហាង​ថែរក្សា​សម្ផស្ស កន្លែង​ស្តាប់ភ្លេង បន្ទប់​សម្តែង កាស៊ីណូ ទីតាំង​លក់ទំនិញ​ម៉ាក​ល្បី​ដោយ​មិន​រាប់​បញ្ចូល​ពន្ធ ព្រមទាំង​មាន​បន្ទប់​គេង​ដ៏​ប្រណីត​ជា​ច្រើន​ត្រៀមចាំ​ទទួល​អ្នកដំណើរ​បាន​រហូត​ទៅ​ដល់​ជាង ២.០០០​នាក់ គ្រប់​ចម្រុះ​ជាតិ​សាសន៍​។

ក្នុង​រយៈពេល​នៃ​ដំណើរ​កម្សាន្ត​នេះ ភ្ញៀវ​ទេសចរណ៍​នឹង​ទទួល​បាន​អាហារ​៦​ពេល ដោយ​ឥត​គិតថ្លៃ (​ក្នុង​នោះ​មាន​អាហារ​សម្រន់ ៣​ពេល​)​។ ជា​ទូទៅ​នាវា​នេះ​បើក​ឆ្លងកាត់​សមុទ្រ​ពី​កោះ​មួយ​ទៅ​កោះ​មួយ​នៅ​ពេល​យប់ មាន​ន័យ​ថា នៅ​ពេល​លោក​អ្នក​ក្រោកពីដំណេក​នៅ​ពេល​ព្រឹក គឺ​លោក​អ្នក​បាន​មក​ដល់​គោលដៅ​កោះ​ថ្មី​មួយទៀត​ជា​រៀងរាល់ថ្ងៃ​ហើយ​។ ដូច្នេះ ក្នុង​ករណី​បើ​លោក​អ្នក​ចាប់អារម្មណ៍​ទៅ​លើ​ការ​កម្សាន្ត​ដោយ​ការ​ដើរ​ទស្សនា​ទីក្រុង និង​ការ​ទិញ​ទំនិញ អ្នក​អាច​ជ្រើសរើស​ជាវ​ជា​កូន​កញ្ចប់​សេវាកម្ម​ដំណើរ​កម្សាន្ត​បន្ថែម​ទៀត ដើម្បី​ចាក​ចេញពី​នាវា​នា​ពេល​ថ្ងៃ ទៅ​មើល​សម្រស់​ឆ្នេរ​ដ៏​ស្រស់​ត្រកាល រមណីយដ្ឋាន និង​បូជនីយដ្ឋាន​ដ៏​ប្លែក​ភ្នែក​ជា​ច្រើន​ទៀត​លើ​ទឹកដី​កោះ​ទាំងនោះ ព្រមទាំង​បាន​ទៅ​កន្លែង​លក់ទំនិញ​ដែល​មាន​ម៉ាក​ល្បី​ៗ គុណភាព​ល្អ ក្នុង​តម្លៃ​ពិសេស​ៗ ដោយ​មិន​រាប់​បញ្ចូល​ពន្ធ​ទៀត​ផង​។

​ដំណើរ​កម្សាន្ត SuperStar Aquarius គឺ​សាក​សម​សម្រាប់​ជា​លោក​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ចង់បាន​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ដែល​សម​ស្រប​សម្រាប់​សមាជិកគ្រួសារ មិត្តភក្តិ ដៃគូ​ស្នេហា ឬ​មិត្ត​រួមការ​ងារ​ការ ព្រោះ SuperStar Aquarius ជា​ក្រុមហ៊ុន​នាវា​ធំ​ជាងគេ​លំដាប់​ទី​៣ លំដាប់​ពិភពលោក Star Cruises  ហើយ​វា​ជា​ដំណើរ​កម្សាន្ត​មួយ​ដែល​សម​ស្រប​គ្រប់​កាលៈ​ទេសៈ មិន​ថា​អ្នក​ចូល​ចិត្តការ​កម្សាន្ត​បែប​ស្ងប់ស្ងាត់​ជាមួយ​ទេសភាព ឬ​ក៏​អ្នក​ចូល​ចិត្ត​ភាព​អ៊ួ​រ​អរ ៕