ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ចង់​លឿន​ពេក​រហូត​ដល់​ធ្លាក់​ប្រឡាយ​ស្លា.ប់​តែ​ម្តង

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ជនជាតិ​ថៃ​បើកបរ​រថយន្ត​ក្រឡាប់​ម្នាក់​ស្លា.ប់

ខេត្ត​ប៉ៃលិន ៖ ជនជាតិ​ថៃ​បើកបរ​រថយន្ត​ក្រឡាប់​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសស្រាល​ក្នុង​ហេតុ​ការ ណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ ២០១៧ ស្ថិត​នៅ បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ឈ្មោះ សុ​ផា​ច​ជាស ផាយ​ស៊ូ​ក ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​ជនជាតិ​ថៃ ដោយ​បើករថយន្ត ស្លាក​លេខ​ថៃ ៨៦៥៣ រង​ការ​ខូចខាត​យ៉ាងដំណំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ថា​មមុល​ហ៊ី​ត សំឡាក់ ភេទ​ស្រី ជា​ជនជាតិ​ថៃ រង​របួសស្រាល ។
ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​គេ ឃើញ​ជន​រង​គ្រោះ​បាន​បើកបរ​រថយន្ត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ចេញពី​ខេត្ត​ប៉ៃលិន​បម្រុង ទៅ ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។ ពេល​នោះ​អ្នកបើកបរ​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​លឿន លុះដល់​ផ្លូវ កោង​ជាន់​ហ្វ្រាំង​ភ្លាម ស្រាប់តែ​ក្រឡាប់​ធ្លាក់​ប្រ ឡាយ​អត់​ទឹក បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង កន្លែង​កើតហេតុ និង​រង​របួសស្រាល​ម្នាក់ ចំណែក​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​ផង​ដែរ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ប្រទេស​ថៃ ។ ចំណែក​រថយន្ត​ត្រូវ​បាន​នគរបាល​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នា​ពេល​ក្រោយ​៕