ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស្រល់​ចំណាស់​បំផុតលើ​លោក​ប្រឈម​នឹង​គ្រោះថ្នាក់

6 ឆ្នាំ មុន

ដើម​ស្រល់​មាន​អាយុ​វែង​បំផុត​នៅ​លើ​លោក គឺ​អាយុ​ជាង​៥០០០​ឆ្នាំ​ស្ថិត​នៅ​

ដើម​ស្រល់​«Bristlecone Pine»​មាន​អាយុ​វែង​បំផុត​នៅ​លើ​លោក គឺ​អាយុ​ជាង​៥០០០​ឆ្នាំ​ស្ថិត​នៅ​ក្នុង​ព្រៃ​«Methuselah»​លើ​កំពូលភ្នំ​«White»​នា​ភាគ​ខាងកើត​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា រដ្ឋ​ណេ​វ៉ា​ដា និង​រដ្ឋ​អ៊ុយ​តា សហរដ្ឋអាមេរិក ។ ដើម​ស្រល់​នោះ​លូតលាស់​នៅ​លើ​ដី និង​ថ្ម​ក្រោម​សម្ពាធ​កម្លាំង​ខ្យល់ និង​អាកាសធាតុ​មាន​សីតុណ្ហភាព​ខ្ពស់ ។ ទោះបីជា​ស៊ូទ្រាំ​បាន​នឹង​អាកាសធាតុ​ជា​យូរ​ឆ្នាំ​ក៏​ពិតមែន ប៉ុន្តែ​ដើម​ស្រល់​ដ៏​ចំណាស់​នោះ​បច្ចុប្បន្ន​កំពុង​មាន​ភាព​រង្គោះរង្គើ​ដោយសារ​បម្រែបម្រួល​នៃ​អាកាសធាតុ ។

ការ​ស្រាវជ្រាវ​ចុង​ក្រោយ​របស់​អ្នក​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​កាលី​ហ្វ៊័​រ​នី​ញ៉ា បង្ហាញ​ថា ដើម​ស្រល់​ដែល​មានជីវិត​ដ៏​យូរលង់​នៅ​លើ​ពិភពលោក​នេះ​កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ ព្រោះតែ​បម្រែបម្រួល​នៃ​អាកាសធាតុ​តម្រូវ​ឱ្យ​វា​បាត់បង់​ឱកាស​នៃ​ការ​រីក​ដុះដាល​នៅ​លើ​កំពូលភ្នំ ។

អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ថា​ដើម​ស្រល់​Bristlecone​នៅ​មិន​ទាន់​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ​ទេ ដោយ​អាច​រីក​ដុះដាល​ច្រើន​នៅ​តំបន់​មួយ​ចំនួន ។ ទោះជា​យ៉ាងណា​ក្តី​ដើម​ស្រល់​ចំណាស់​មួយ​ដើម​នោះ​ត្រូវ​តាមដាន​ជា​ប្រចាំ​ដើម្បី​គាំពារ ៕