ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​មាន​ធនធាន​រ៉ែ​ប្រមាណ​ជាង​2​ទ្រី​លាន​ដុល្លារ

6 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ កូរ៉េ​ខាងជើង​មាន​ធនធាន​រ៉ែ​ដ៏​មាន​សក្តានុពល​ក្នុង​តម្លៃ​ប្រមាណ​២,៧៩​ទ្រី​លាន​ដុល្លារ ហើយ​ការ

ទីក្រុង​សេ​អ៊ូ​ល ៖ កូរ៉េ​ខាងជើង​មាន​ធនធាន​រ៉ែ​ដ៏​មាន​សក្តានុពល​ក្នុង​តម្លៃ​ប្រមាណ​២,៧៩​ទ្រី​លាន​ដុល្លារ ហើយ​ការ​អភិវឌ្ឍ​ទាក់ទង​នឹង​វិស័យ​រ៉ែ​នេះ​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន​ចិន ខណៈ​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​បិទទ្វារ​ដោយសារ​ទណ្ឌកម្ម ។ នេះ​បើ​តាម​ទីភ្នាក់ងារ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ។

Korea Resources Corp (KORES) នៅ​ក្នុង​របាយការណ៍​បញ្ជូន​ទៅ​អ្នកតំណាង លោក Eoh Kiy-ku ប៉ាន់​ស្មានថា តម្លៃ​រ៉ែ​របស់​កូរ៉េ​ខាងជើង​ដែល​មិន​ទាន់​បាន​ប៉ះពាល់ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ គឺ​មាន​ចំនួន​១៤​ដង ច្រើន​ជាង​២០០​ប៊ី​លាន​ដុល្លារ​របស់​កូរ៉េ​ខាងត្បូង ។

យោង​តាម​ទីភ្នាក់ងារ​នេះ កូរ៉េ​ខាងជើង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន​៣៨ ជាមួយ​ក្រុមហ៊ុន​បរទេស ដើម្បី​អភិវឌ្ឍន៍​អណ្តូងរ៉ែ រាប់​ចាប់ពី​មាស ប្រាក់ និង​ធ្យូងថ្ម ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​៣៣ ជា​របស់​ចិន ។ ក្រុមហ៊ុន​មក​ពី​ជប៉ុន​មាន​កិច្ចសន្យា​២, បារាំង​២ និង​ស្វ៊ី​ស​១ ។

របាយការណ៍​នេះ​ឱ្យ​ដឹង​ថា គ្រប់​កិច្ចសន្យា​រយៈពេល​វែង​ទាំង​១០ ដែល​មាន​ប្រសិទ្ធភាព​ចន្លោះ​ពី​១០ ទៅ​៥០​ឆ្នាំ កំពុង​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​ចិន ។

ចំណែក​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រារាំង​មិន​ឱ្យធ្វើ​អាជីវកម្ម​ឡើយ ក្រោម​ការ​ដាក់​ទណ្ឌកម្ម​អនុវត្ត​ក្នុង​ឆ្នាំ​២០១០ ចំពោះ​ការ​វាយប្រហារ​ទ័ពអាកាស​របស់​កូរ៉េ​ខាងជើង គឺ​នាវា​នេសាទ Cheonan ដែល​បាន​សម្លាប់​នាវិក​អស់​៤៦​នាក់ ។

យោង​តាម​របាយការណ៍​នេះ ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​៤១,៩៥​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​ធនធាន​រ៉ែ​របស់​កូរ៉េ​ខាងជើង ប៉ុន្តែ​គម្រោង​ភាគច្រើន​ត្រូវ​បាន​ផ្អាក​៕