ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០២៤អ្នកនៅក្រុងភ្នំពេញ និងតាខ្មៅលែងខ្វះទឹកប្រើ ខណៈសមត្ថភាពផលិត១លានម៉ែត្រគូបតែតម្រូវការ៩០ម៉ឺនម៉ែត្រគូប

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២៤​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រុង​តា​ខ្មៅ​ឈប់​ព្រួយបារម្ភ​ពី​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ទៀត​ហើយ ខណៈ​សមត្ថភាព​ផលិត​មួយ​ថ្ងៃ​បាន​រហូត​១​លាន​ម៉ែត្រគូប តែ​ការ​ប្រើប្រាស់​តែ​៩០​ម៉ឺន​ម៉ែត្រគូប​។​នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(​រ​.​ទ​.​ស​.​ភ​)​នៅ​ថ្ងៃ​ទី​២៣ មីនា បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២៤​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រុង​តា​ខ្មៅ​ឈប់​ព្រួយបារម្ភ​ពី​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ទៀត​ហើយ ខណៈ​សមត្ថភាព​ផលិត​មួយ​ថ្ងៃ​បាន​រហូត​១​លាន​ម៉ែត្រគូប តែ​ការ​ប្រើប្រាស់​តែ​៩០​ម៉ឺន​ម៉ែត្រគូប​។​នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(​រ​.​ទ​.​ស​.​ភ​)​នៅ​ថ្ងៃ​ទី​២៣ មីនា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៣ នេះ​តម្រូវការ​ទឹក​ប្រើប្រាស់​បាន​កើនឡើង​ជាង​៨៩​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​ដែល​សមត្ថភាព​ផលិត​ទឹក ជាក់ស្ដែង​របស់ រ​.​ទ​.​ស​.​ភ មាន​ប្រមាណ​ជាង​៦៤​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ តែ​ប៉ុណ្ណោះ​។

មាន​ន័យ​ថា រ​.​ទ​.​ស​.​ភ ខ្វះ​ទឹក​ផ្គត់ផ្គង់​ចំនួន​២៥​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​។​ប្រភព​ថា ស្ថិត​ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​, ក្រសួង​អាណា​ព្យា​ល​, ក្រុមប្រឹក្សាភិបាល​, បាន​យល់​អំពី​សភាព ការណ៍​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​បាន​ជួយ​គាំទ្រ រ​.​ទ​.​ស​.​ភ យ៉ាង​ពេញទំហឹង ក្នុង​ការ​ផ្ដល់​ទុន​វិនិយោគ ដើម្បី​ឲ្យ រ​.​ទ​.​ស​.​ភ មាន​លទ្ធភាព​សាងសង់ រោងចក្រ​ផលិត​ទឹក​ថ្មី ដែល​មាន​សមត្ថភាព​អាច​ផលិត​ទឹក​ស្អាត​បាន​ក្នុង​បរិមាណ​៤០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ និង​បំពង់​ចែក​ទឹក​ថ្មី​ជិត​១​ពាន់​គីឡូម៉ែត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកជា​ជំហាន​ៗ​ឲ្យ​ខាង​តែ​បាន ចាប់ពី​ឆមាស​ទី​១ ឆ្នាំ​២០២៣​នេះ​តទៅ​។

ជាមួយរ​.​ទ​.​ស​.​ភ សង្ឃឹម​ជឿជាក់​ថា នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២៣​នេះ រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​នឹង​ផលិត​ចែកចាយ​ទឹក​ស្អាត​បាន​ក្នុង​បរិមាណ​២០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​បន្ថែម​លើស​សមត្ថភាព​ផលិត​បច្ចុប្បន្ន ៦៤​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​។ពោល គឺ រ​.​ទ​.​ស​.​ភ មាន​សមត្ថភាព​ផលិត​៨៤​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ធៀប​នឹង​តម្រូវការ​ទឹក​ស្អាត​៨៩​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ និង​មាន​ន័យ​ថា រ​.​ទ​.​ស​.​ភ បាន​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ស្អាត​បាន​ជាង​៩០% ហើយ​។

ដោយឡែក ចាប់ពី​ដើមឆ្នាំ​២០២៤ រ​.​ទ​.​ស​.​ភ នឹង​អាច​ផលិត​ទឹក​ស្អាត​បាន​២០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​សមត្ថភាព​សរុប​របស់ រ​.​ទ​.​ស​.​ភ មាន​រហូត​ដល់​ជាង​១​លាន ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​។

រដ្ឋ​ករ​ទឹក​បញ្ជាក់​ថា ៖«​សរុបសេចក្តី​មក​ចាប់ពី​ដើមឆ្នាំ​២០២៤ តទៅ​សមត្ថភាព​ផលិត​ទឹក​ស្អាត​របស់ រ​.​ទ​.​ស​.​ភ មាន​ជាង​១​លាន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ធៀប​នឹង​ការ​ព្យាករណ៍​តម្រូវការ​ទឹក​ដែល​មាន​ប្រមាណ​៩០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​។ មាន​ន័យ​ថា អតិថិជន​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ទាំងអស់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​»​។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ គឺជា​វិធានការ​របស់ រ​.​ទ​.​ស​.​ភ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​, ក្រសួង​អាណាព្យាបាល​, ក្រុមប្រឹក្សាភិបាល​, អាជ្ញាធរ​ដែនដី​ទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​។ដោយឡែក ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ពី​សំណាក់​អតិថិជន​ក៏​ជា​កត្តា​គន្លឹះ​មួយ​ដែរ ដែលរ​.​ទ​.​ស​.​ភ សូម​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ មេត្តា​ជួយ​សន្សំ​សំចៃ​ទឹក​ស្អាត ដើម្បី​ផ្តល់​ក្តី​ករុណា និង​ចែករំលែក​ទឹក​ទៅ​ដល់​អតិថិជន​ផ្សេង​ទៀត ជា​ពិសេស​អតិថិជន​រស់នៅ​ក្នុង​តំបន់​ជាយក្រុង​។

សូម​ជម្រាប​ថា បើ​តាម​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​អះអាង​ថា ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ខែមីនា ឆ្នាំ​២០២៣ នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (​រ​.​ទ​.​ស​.​ភ​)​បាន​ទទួល​ព័ត៌មាន​អំពី​ការ​មិន​ពេញចិត្ត​របស់​អតិថិជន​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​, ទឹក​មាន​សម្ពាធ​ខ្សោយ​, និង​គ្មាន​ទឹក​ក្នុង​បណ្តាញទឹក​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ