ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដក​តំណែង​ជា​គ្រូបង្វឹក Carlo Ancelotii ថា​នឹង​សម្រាក​មួយ​សិន​ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លឹ​ប Bayern Munich លោក Carlo Ancelotti ប្រាប់​ថា លោក​នឹង​មិន​ចូល​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លឹ​ប​ណា​ទាំងអស់

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លឹ​ប Bayern Munich លោក Carlo Ancelotti ប្រាប់​ថា លោក​នឹង​មិន​ចូល​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លឹ​ប​ណា​ទាំងអស់ លុះត្រាតែ​ចប់​រដូវ​កាល​នេះ ។ លោក​នឹង​ឈប់​សម្រាក មិន​ធ្វើ​ការងារ​នេះ​រយៈពេល​១០​ខែ ។

អតីត​គ្រូបង្វឹក​អាយុ​៥៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្លឹ​ប Bayern ដក​តំណែង​កាលពី​ស​ប្តា​ហ៍​មុន ដោយសារ​តែ​ក្លឹ​ប​ទទួលលទ្ធផល​ចាញ់​ច្រើន​ពេក ក្នុង​ការ​ប្រកួត​ជាមួយនឹង​ក្លឹ​ប​អ្នកមាន​បារាំង PSG ។

លោក​ថា ចង់​លំហែកាយ​បន្តិច មុន​ពេល​ឈាន​ជើង​ចូល​ក្នុង​វិស័យ​បាល់ទាត់​ជា​ថ្មី​នៅ​រដូវ​កាល​ក្រោយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លឹ​ប Parma, Juventus, AC Milan, Real Madrid, Chelsea និង PSG ៕