ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo សម្ញែង​ស្បែកជើង​បាល់ទាត់​ដាក់​ក្នុងផ្ទះ​តម្លៃ​ខ្ទង់​៦​លាន​ដុល្លារ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម Cristiano Ronaldo បាន​នាំ​ក្រុម​កាមេរ៉ា​ទៅ​ថត​ដល់​ផ្ទះ​របស់​ខ្លួន ដើម្បី​ឲ្យ​គ្រប់​គ្នា​បានឃើញ​ស្បែកជើង​បាល់ទាត់​ថ្លៃ​ជា​ច្រើន​គូ​

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម Cristiano Ronaldo បាន​នាំ​ក្រុម​កាមេរ៉ា​ទៅ​ថត​ដល់​ផ្ទះ​របស់​ខ្លួន ដើម្បី​ឲ្យ​គ្រប់​គ្នា​បានឃើញ​ស្បែកជើង​បាល់ទាត់​ថ្លៃ​ជា​ច្រើន​គូ​នៅ​ក្នុង​ទូ​តាំងរបស់​ខ្លួន ។

បន្ទាប់​ពី​ជួយ​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ស្បែកជើង​បាល់ទាត់​ថ្មី​របស់ Nike ឈ្មោះ​ថា Nike Mercurial “The Chapter5: Cut to Brilliance” កីឡាករ​រូប​នេះ បាន​បង្ហាញ​ពី​ទូ​ដាក់​ស្បែកជើង​របស់​រូបគេ ដែល​ស្ថិត​នៅ​ក្នុងផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​តម្លៃ​ជាង​៦​លាន​ដុល្លារ ។

ស្បែកជើង​ដែល Ronaldo ផ្សាយ​នោះ គឺ​បាន​ដាក់​លក់​ដំបូង​ក្នុង​ហាង​នៅ​ថ្ងៃ​ទី​២៩ ខែ​មុន​នេះ ក្នុង​តម្លៃ ៣៥៧​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយគូ ។

រចនា​ម៉ូ​ដ​របស់​វា​មាន​រាង​គ្រាប់ពេជ្រ​នៅ​លើ​ស្បែកជើង ជាមួយនឹង​ការ​ដេរ​អំបោះ​ជា​ច្រើន​ពណ៌ ជាប់​ជាមួយនឹង​ឈ្មោះ CR7 និង​ថ្ងៃ​ដែល Ronaldo ចូល​លេង​ក្នុង Real Madrid ដំបូង ។

មូលហេតុ​ដែល Ronaldo ទុក​ស្បែកជើង​ជា​ច្រើន​គូ​ក្នុងផ្ទះ​បែប​នេះ គឺ​មក​ពី​កាលពី​តូច លោក​ស្រឡាញ់​ស្បែកជើង​បាល់ទាត់​យ៉ាង​ខ្លាំង រហូត​ដល់​ចាត់​ទុក​វា​ជា​គ្រាប់ពេជ្រ​ទៀត​ផង ៕