ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មហារីក​សុដន់​ជា​បញ្ហា​តំនពូជ​ឬទេ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​បាន​ប៉ាន់​ស្មានថា

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​បាន​ប៉ាន់​ស្មានថា ជំងឺមហារីក​សុដន់​ប្រហែល ៥ ទៅ​១០​ភាគរយ មាន​ជាប់​ទាក់ទង​នឹង​ការ​បំបែក​ហ្សែ​ន​ដែល​ផ្តល់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​។ ក្នុង​នោះ​ដែរ ហ្សែ​ន​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក​សុដន់​ញឹកញាប់​បំផុត​នោះ គឺ BRCA1 និង BRCA2 ដែល​វា​ទាំង​ពីរ​នេះ​នឹង​បង្កើន​ការ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​សុដន់​ផង និង​ក្រពេញ​អូ​វ៉ែ​ផង​។ នេះ​បើ​យោង​តាម​លោក​សាស្ត្រាចារ្យ គួ​យ សំណាង ឯកទេស​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

បើសិនជា​អ្នកមាន​គ្រួសារ​ធ្លាប់​មាន​ជំងឺមហារីក​សុដន់ ឬ​មហារីក​ផ្សេង​ៗ​ទៀត គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​ធ្វើតេស្ត​ឈាម ដើម្បី​សម្គាល់​មើល​ហ្សែ​ន​ខាងលើ​នេះ​ហើយ​។
កត្តា​ប្រឈម​មុខ ៖ កត្តា​ប្រឈម​មុខ​ដែល​ជាប់​ទាក់ទង​នឹង​ការ​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​សុដន់​នោះ​មាន​ដូច​ជា​៖

•​    ​មនុស្ស​ស្រី
•​    ​អាយុ​កាន់តែ​ច្រើន
•​    ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺមហារីក​សុដន់​ម្ខាង​រួច
•​    ​មាន​ហ្សែ​ន​បង្ក​ជំងឺមហារីក
•​    ​ប៉ះពាល់​នឹង​កាំរស្មី​ច្រើន
•​    ​ធាត់​ជ្រុល
•​    ​ចាប់ផ្តើម​មក​រដូវ​ដំបូង​មុន​អាយុ ១២​ឆ្នាំ
•​    ​ចាប់ផ្តើម​រាំងរដូវ​នៅ​អាយុ​ច្រើន​ពេក
•​    ​មានកូន​ដំបូង​នៅ​អាយុ​ក្រោយ ៣០​ឆ្នាំ
•​    ​មិន​ធ្លាប់​មាន​ផ្ទៃពោះ
•​    ​ការ​ព្យាបាល​ដោយ​អ័រម៉ូន​ក្រោយ​រាំងរដូវ
•​    ​ញ៉ាំ​គ្រឿង​ស្រវឹង