ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ ណែនាំ​នូវ​ប័ណ្ណសន្យា​រ៉ាប់រង «​ជំងឺមហារីក​» លើក​ទី​១ និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហ្វ​ត​តេ (​កម្ពុជា​) ភី​អិ​ល​ស៊ី (Forte) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ប្រកាស​

រាជធានី​ភ្នំពេញ ៖ ហ្វ​ត​តេ (​កម្ពុជា​) ភី​អិ​ល​ស៊ី (Forte) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ប្រកាស​ណែនាំ​នូវ​សេវាកម្ម​ថ្មី និង​លើក​ដំបូង​បង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នោះ​គឺ «​ប័ណ្ណសន្យា​រ៉ាប់រង​» ពាក់ព័ន្ធ​នឹង «​ជំងឺមហារីក​» ។

អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ប័ណ្ណសន្យា​រ៉ាប់រង​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន ហ្វ​ត​តេ ក្នុង​គោលបំណង​កាត់​បន្ថយ​បន្ទុក​ចំណាយ និង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​អ្នកជំងឺ និង​ក្រុម​គ្រួសារ​អ្នកជំងឺ ដែល​ប្រឈម​ហានិភ័យ​ដោយ​ជំងឺមហារីក​ធ្ងន់ធ្ងរ​។

ប័ណ្ណសន្យា​រ៉ាប់រង​ដែល​មានឈ្មោះ​ថា CancKoampea (​គាំពារ​ជំងឺមហារីក​) នឹង​ក្លាយជា​មធ្យោបាយ​មួយ​ជួយ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​ទិញ​ធានា​រ៉ាប់រង​នេះ សម្រាប់​ខ្លួនឯង​ផ្ទាល់ ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ពួក​គេ​ពី​ការ​ចំណាយ​លុយកាក់​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ការ​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ដែល​បាន​និង​កំពុង​តែ​សម្លាប់​ស្ត្រី​កម្ពុជា​យ៉ាង​ស្ងៀមស្ងាត់​បំផុត​។ ដូច្នេះ​កម្មវិធី​គាំពារ​នេះ គឺជា​មធ្យោបាយ​ដំបូង​ឈានមុខ​គេ​សម្រាប់​អតិថិជន នឹង​ទទួល​បាន​ព័ត៌មាន​គ្រប់ពេល​អំពី​ប្រតិបត្តិ​ករ​ផ្តល់​ជូន​តាម​គម្រោង ។

ជាង​នេះ​ទៅ​ទៀត ប័ណ្ណសន្យា​រ៉ាប់រង ដែល​មានឈ្មោះ​ថា CancKoampea ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​តម្រូវការ​របស់​អតិថិជន​ទូទៅ ដែល​សេវាកម្ម​គាំពារ​នេះ​ផ្ដល់​ជូន​នូវ​គម្រោង​ធានា​រ៉ាប់រង​បី​ប្រភេទ​គឺ Classic, Executive និង Premier ដោយ​សេវាកម្ម​ថ្មី​នេះ​ផ្តល់​ជូន​នូវ​អត្រា​តម្លៃ​ជាទី​ពេញចិត្ត និង​ក្លាយជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​បំផុត ដែល​មាន​ទឹកប្រាក់​ត្រូវ​ធានា​ចាប់ពី $10,000 រហូត​ដល់ $30,000 អាស្រ័យ​លើ​គម្រោង​នីមួយ​ៗ​ដែល​បាន​ជ្រើសរើស​ដោយ​អតិថិជន​។ ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង អាច​ប្រើប្រាស់​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ណាមួយ​ដែល​ខ្លួន​គិត​ថា សម​ស្រប​តាម​លទ្ធភាព ហើយ​ទទួល​បានការ​សន្យា​រ៉ាប់រង​ដ៏​ធំ​សម្បើម​មក​វិញ​។

ប័ណ្ណសន្យា​រ៉ាប់រង ផ្តល់​ការ​ធានា និង​ធ្វើការ​គាំពារ​ជំងឺមហារីក ចំពោះ​ករណី​ជំងឺ​ប្រភេទ ដុំ​សាច់​កាច (malignant tumors) ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជា​វិជ្ជមាន​តាម​រយៈ​ការ​វិភាគ​ជាលិកា​សាស្ត្រ និង​ស្ថិត​នៅ​ក្នុង​លក្ខណៈ​មិន​អាច​គ្រប់គ្រង​បាន មាន​ភាព​រាតត្បាត និង​បំផ្លាញ​ជាលិកា​ធម្មតា ដែល​រួម​មាន ៖ មហារីក​គ្រាប់​ឈាម (leukemia ) ដុំ​សាច់​កាច​នៃ​ក្រពេញ​ទឹករងៃ (lymphoma) និង​ដុំ​សាច់​កាច​នៃ​ជាលិកា​ភ្ជាប់ (sarcoma ) ប៉ុន្តែ​វា​មានការ​លើកលែង​ចំពោះ ដុំ​បំរុង​វិ​វត្ត​ទៅ​ជា​សាច់​កាច (pre-malignant) មិន​រាតត្បាត​ដល់​កោសិកា​ជុំវិញ (non-invasive) និង​ដំណាក់កាល​ចាប់ផ្ដើម​នៃ​ការ​វិវត្តន៍​នៃ​ដុំ​សាច់​កាច (carcinoma-in-situ tumors) ។

នាយក​ប្រតិបត្តិ ហ្វ​ត​តេ លោក Charles Cheo បាន​ថ្លែង​បញ្ជាក់​ថា ជំងឺមហារីក​ជា​មូលហេតុ​ចម្បង​នៃ​អត្រា
មរណៈ​ទូ​ទាំង​សាកលលោក រួម​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​មរណៈ​ខ្ពស់​នៃ​ជំងឺមហារីក​មាត់ស្បូន និង​មហារីក​ថ្លើម​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់
អាស៊ាន​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​កើត​ជំងឺមហារីក​ឡើយ​។ ការ​ព្យាបាល​ជំងឺ​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម គាំទ្រ​ទាំង​ផ្លូវចិត្ត ផ្លូវ​កាយ និង​ផ្នែក​សតិអារម្មណ៍ ព្រមទាំង​មានការ​គាំទ្រ​ពី​សំណាក់​មនុស្ស​ជុំវិញ លើស​ពី​នេះ​ទៀត​កត្តា​ហិរញ្ញវត្ថុ ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​ជំងឺ រួម​ទាំង​ការ​គ្រប់គ្រង​ហានិភ័យ​ផ្សេង​ៗ»​។

លោក Charles Cheo បន្ត​ទៀត​ថា  CancKoampea (​គាំពារ​ជំងឺមហារីក​) រំពឹង​ថា អាច​ជួយ​ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​បន្ទុក​ចំណាយ​តាម​រយៈ​ការ​ផ្ដល់​ជូន​វិញ​នូវ​កញ្ចប់​សំណង ដែល​អ្នក​ទទួលផល​អាច​ប្រើប្រាស់​តាម​មធ្យោបាយ​ណាមួយ​ដែល​ខ្លួន​យល់​ថា សម​ស្រប​ដើម្បី​បន្តជីវិត​រស់នៅ​ឲ្យ​ពេញលេញ និង​មាន​ន័យ​»​។

ជា​មធ្យោបាយ​មួយ​ផ្តល់​ភាព​ងាយស្រួល​តាម​រយៈ​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ ការ​ជាវ​ប័ណ្ណសន្យា​រ៉ាប់រង​ជា​លក្ខណៈ​បុគ្គល​ដែល​មាន​អាយុ​ពី​18 ដល់​54​ឆ្នាំ និង​អាច​បន្ត​ដោយ​ស្វ័យប្រវត្តិ​ប្រចាំឆ្នាំ រហូត​ដល់​អាយុ​74​ឆ្នាំ​។​កុមារ​អាយុ​1​ខែ ដល់​17​ឆ្នាំ ក៏​អាច​ទទួល​បានការ​ធានា ប្រសិនបើ​ឪពុក​ម្ដាយ​ទាំង​ពីរ​នាក់​ជា​ម្ចាស់​ប័ណ្ណ​ស​ន្យ​រ៉ាប់រង CancKompea (​គាំពារ​ជំងឺមហារីក​) ស្រាប់​។ ការ​ទូទាត់​ប្រាក់​បុព្វលាភ​ប្រចាំឆ្នាំ​របស់​លោក​អ្នក​នឹង​ប្រែប្រួល​អាស្រ័យ​លើ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ធានា​ក៏​ដូច​ជា​អាស្រ័យ​លើ​ភេទ និង​អាយុ​របស់​លោក​អ្នកផង​ដែរ​។

ការ​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​គាំពារ​ជំងឺមហារីក​នេះ​សម​ស្រប​នឹង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ហ្វ​ត​តេ​ដែល​ប្ដេជ្ញា
ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ​បំផុត​ស្រប​តាម​កំណើន​នៃ​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច​នៃ​ប្រទេស
កម្ពុជា​។ ដោយ​យើង​មាន​ភ្នាក់ងារ​ជំនាញ មានបទពិសោធន៍​យូរ​ឆ្នាំ​អាច​យល់​ដឹង​ពី​តម្រូវការ​លោក​អ្នក និង​បង្កើត​សេវាកម្ម​ដែល​ស័ក្តិសម​បំផុត​សម្រាប់​លោក​អ្នក និង​ក្រុម​គ្រួសារ ព្រោះថា សេវាកម្ម​ថ្មី​ដែល​បាន​ដាក់​ជូន​នេះ ក៏​បាន​ផ្តល់​សិទ្ធិ​ដល់​ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង នឹង​ទទួល​បាន​សំណង​100% នៃ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ធានា ប្រសិនបើ​ការ​ធ្វើ​រោគវិនិច្ឆ័យ​វិជ្ជមាន​ដំបូង​ក្នុង​រយៈពេល​180​ថ្ងៃ ក្រោយ​កាលបរិច្ឆេទ​ចាប់ផ្ដើម​នៃ​ប័ណ្ណសន្យា​រ៉ាប់រង ឬ កាលបរិច្ឆេទ​បំពេញ​ឡើង​វិញ​នៃ​តាវកាលិក ហើយ​ការ​ទូទាត់​សំណង​70% នៃ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ធានា ចំពោះ​ការ​ធ្វើ​រោគវិនិច្ឆ័យ​វិជ្ជមាន​ដំបូង​រយៈពេល​90​ថ្ងៃ ក្រោយ​កាលបរិច្ឆេទ​ចាប់ផ្ដើម​នៃ​ប័ណ្ណសន្យា​រ៉ាប់រង ឬ​កាលបរិច្ឆេទ​បំពេញ​ឡើង​វិញ​នៃ​តាវកាលិក​។ ក្រុមហ៊ុន ហ្វ​ត​តេ ធានា​ថា លោក​អ្នក​នឹង​ទទួល​បាន​សេវាកម្ម​ធានា​រ៉ាប់រង ដ៏​ទូលំទូលាយ ជឿ​ទុកចិត្ត​បំផុត និង​ឈានមុខ​គេ​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី CancKoampea (​គាំពារ​ជំងឺមហារីក​) លោក​អ្នក​អាច​ទូរស័ព្ទ​មក​លេខ 023 885 077 ឬ​ចូល​ទៅ​កាន់ www.forteinsurance.com  ឬ​អ៊ី​ម៉ែ​ល​ទៅ​កាន់ info@forteinsurance.com៕