ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រាប់​បរទេស​ថា ការ​និយាយ​ពី​សន្តិភាព​ញឹក​ញាប់ ដើម្បី​កុំ​ឲ្យ​បាត់បង់ ព្រោះ​ពិបាក​រក​ណាស់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ប្រាប់​បរទេស​ថា ការ​ដែល​កម្ពុជា​និយាយ​សន្តិភាព​ញឹក​ញាប់ ដោយសារ​ដើម្បី​កុំ​ឲ្យ​បាត់បង់ ព្រោះថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ប្រាប់​បរទេស​ថា ការ​ដែល​កម្ពុជា​និយាយ​សន្តិភាព​ញឹក​ញាប់ ដោយសារ​ដើម្បី​កុំ​ឲ្យ​បាត់បង់ ព្រោះថា ពិបាក​រក​ណាស់ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​.. ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​សន្តិភាព ក្រោយ​សង្គ្រាមលោក​លើក​ទី​២ ហេតុ​កាលពី​ខែធ្នូ កន្លង​មកនេះ មានការ​ចាប់​មនុស្ស​ដែរ​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ ?​» ។

សម្តេច​បាន​លើកយក​សារព័ត៌មាន​អន្តរជាតិ​ផ្សាយ​ថា ដោយសារ​តែ​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តាំងពី​ចុងឆ្នាំ​២០២១ ដោយ​ផ្នែក​លើក​មនោគមនវិជ្ជា នឹង​បាន​ត្រៀម​ទិញ​សម្ភារៈ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​។ ជាង​នេះ អា​ល្លឺ​ម៉​ង់ ក៏​បាន​ចាប់ខ្លួន​បុគ្គលិក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ម្នាក់ ពី​បទ​ត្បត់​ជាតិ ដោយសារ​ជាប់​សង្ស័យ ធ្វើ​ចារកម្ម​ឲ្យ​រុ​ស្ស៊ី​ផង​ដែរ ។

សម្តេច​តេ​ជោ បាន​ពន្យល់​ថា សម្រាប់​កម្ពុជា ទោះបី​ស្ថិត​ក្នុង​តម្លៃ​ណា ក៏​ដោយ ត្រូវ​តែ​ការពារ​សុខ​សន្តិភាព ព្រះមហាក្សត្រ ។ សម្តេច បាន​សុំ​ទោស ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ថា ដែល​និយាយ​រឿង​ហ្នឹង​ចេញ​មក ។

សម្តេច​បញ្ជាក់​ថា ៖ «​ខ្ញុំ​សុំ​ទោស​! ព្រោះ​មាន​អ្នកខ្លះ​និយាយ​ថា កម្ពុជា​ចាំបាច់​និយាយ​ពី​សន្តិភាព​ធ្វើ​អ្វី ? បើ​សន្តិភាព​មាន​រួច​ហើយ ! ចុះ​ពួក​លោក​ឯង មាន​សន្តិភាព​ហើយ ម្តេច​បាន​ចាប់​មនុស្ស ហើយ​ចោទ​ពី​ក្បត់ជាតិ ការ​ផ្តួលរំលំ​រដ្ឋាភិបាល គេ​អំពាវនាវ​ឲ្យ​រំលាយ​ចោល​របប​រាជ​ជា និយម និង​ចុះ​ចេញពី​រាជបល្ល័ង្គ តើ​យើង​នៅ​ឈរ​ស្ងៀម​ទេ ? តើ​យើង​ត្រូវ​ដាក់ទោស​ជន​ក្បត់ជាតិ​ទេ ចំពោះ​អ្នក​ចង់​ផ្តួលរំលំ​ទេ ? ឆ្នាំ​១៩៧០ និង​១៩៧៥ តើ​ដឹង​ទេ យើង​ទម្រាំ​រក​សន្តិភាព​បាន​មក​ប៉ុណ្ណេះ​» ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កម្ពុជា​ទម្រាំ​រក​បា​សន្តិភាព​ប៉ុណ្ណឹង ពិបាក​ណាស់ ដូច្នេះ​កុំ​យក​សន្តិភាព​មក​លេងសើច និង​កុំ​យក​ជីវិត​មនុស្ស​មក​លេងសើច​ឲ្យ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ