ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​សុដន់ សម្លា.ប់​ស្ត្រី​កម្ពុជា​យ៉ាង​ស្ងៀមស្ងាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហារីក​សុដន់​កំពុង​តែ​វាយប្រហារ​ឆក់​យក​ជីវិត​ស្ត្រី​ខ្មែរ​យ៉ាង​ស្ងៀមស្ងាត់​បំផុត ហើយ

រាជធានី​ភ្នំពេញ ៖ មហារីក​សុដន់​កំពុង​តែ​វាយប្រហារ​ឆក់​យក​ជីវិត​ស្ត្រី​ខ្មែរ​យ៉ាង​ស្ងៀមស្ងាត់​បំផុត ហើយ​ចំនួន​នៃ​អ្នកជំងឺ​ដែល​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ យោង​តាម​លោក​សាស្ត្រាចារ្យ គួ​យ សំណាង​ឯកទេស​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ប្រជាជន​កម្ពុជា​មក​ពិនិត្យ សម្រាក​ពេទ្យ និង​មក​ទទួល​ការ​ព្យាបាល​ជំងឺមហារីក​ទូទៅ ដោយ​បាញ់​កាំរស្មី​មាន​ចំនួន​ជាង​១០០​នាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺថា មហារីក​សុដន់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ។

លោក​សាស្ត្រាចារ្យ គួ​យ សំណាង បាន​បន្ត​ទៀត​ថា តាម​ស្ថិតិ​ក្នុង​ឆ្នាំ​២០១៦ ជំងឺមហារីក​ដោះ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​លេខ​ពីរ និង​មាន​អត្រា​រហូត​ដល់ ១២%​ភាគរយ ក្នុង​ចំណោម​ជំងឺមហារីក​ទាំងអស់​ដែល​ស្ថិត​ក្នុង​ផ្នែក​របស់​លោក និង​ស្ត្រី​ដែល​រក​ឃើញ​មាន​មហារីក​សុដន់ ស្ថិត​ក្នុង​ចន្លោះ​អាយុ​ចាំ​ពី​៣០​ឆ្នាំ​ដល់​៨០​ឆ្នាំ ។

ជំងឺមហារីក​សុដន់​ជា​ជំងឺមហារីក​មួយ​ប្រភេទ​ដែល​កើតឡើង​លើ​កោសិកា​របស់​សុដន់​។ មហារីក​សុដន់​អាច​កើតឡើង​ទាំង​បុរស និង​ស្ត្រី ប៉ុន្តែ​មនុស្ស​ស្រី​កើត​មាន​ញឹកញាប់​ជាង​។ គ្រូពេទ្យ​មិន​ទាន់​យល់​ដឹង​ច្បាស់​នៅឡើយ​ទេ​ចំពោះ​មូលហេតុ​នៃ​ជំងឺមហារីក​សុដន់ ដោយ​គ្រាន់តែ​ដឹង​ថា មហារីក​សុដន់​កើតឡើង​នៅ​ពេល​កោសិកា​សុដន់​មួយ​ចំនួន​ចាប់ផ្តើម​លូតលាស់​មិនធម្មតា​រហូត​ដល់​គ្រប់គ្រង​លែង​បាន និង​ទៅ​ជា​ដុំ​សាច់​តែ​ម្តង​។ កោសិកា​នេះ​អាច​នឹង​រាលដាល​ពី​សុដន់​ចូល​ទៅ​ក្នុង​កូនកណ្តុរ ឬ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។

ដោយសារ​តែ​មានការ​យល់​ដឹង​ច្រើន​អំពី​ជំងឺមហារីក​សុដន់ ទើប​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​លើ​ការ​ពិនិត្យ​រក​ជំងឺ​នេះ ការ​កំណត់​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​យ៉ាង​ល្អ​ៗ​។ អត្រា​នៃ​ការ​រស់​មានជីវិត​ក្រោយ​ពី​មាន​ជំងឺមហារីក​សុដន់​បាន​កើនឡើង ហើយ​ការ​ស្លាប់​ក៏​ថយ​ចុះ​ច្រើន​ដែរ​។