ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើ​ម៉េច​បំបាត់​ការ​ឈឺចាប់ដោយ​ស្បែកជើង​កែង?

6 ឆ្នាំ មុន

តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​បំបាត់​ការ​ឈឺ​កែងជើង ? ប្រសិនបើ​កែងជើង​របស់​អ្នក​ចាប់ផ្តើម​មានការ​ឈឺចាប់​បន្ទាប់​ពី​

តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​បំបាត់​ការ​ឈឺ​កែងជើង ? ប្រសិនបើ​កែងជើង​របស់​អ្នក​ចាប់ផ្តើម​មានការ​ឈឺចាប់​បន្ទាប់​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ វា​អាច​មាន​ហេតុផល​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ ។ វា​អាច​មក​ចលនា​ចុះឡើង​របស់​អ្នក ឬ​កង្វះ​ជាតិ​កាល់ស្យូម ឬ​ដោយសារ​តែ​ការ​ពាក់​ស្បែកជើង ។

ប្រ​សិន​អ្នក​ឈឺ​កែងជើង​នៅ​ពេល​មក​ដល់​ផ្ទះ អ្នក​អាច​សាកល្បង​វិធី​បំបាត់​ការ​ឈឺចាប់​ខាងក្រោម​នេះ​ជំនួស​ឱ្យ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព ។

១-​ម៉ាស្សា
ក្រោយ​ពី​ធ្វើការ​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ​រួច​មក ប្រសិនបើ​អ្នក​ឈឺ​កែងជើង ការ​សាកល្បង​ដំបូង​ដើម្បី​បំបាត់​ការ​ឈឺចាប់​នេះ​គឺ​ការ​ម៉ាស្សា​។ ប្រើ​ម្រាមដៃ​របស់​អ្នក​ដើម្បី​ច្របាច់​សាច់ដុំ​កែងជើង និង​សាច់ដុំ​កំភួនជើង ។ ច្របាច់​ពី​ទិស​ដៅ​មួយ​ទៅ​ទិស​ដៅ​មួយទៀត ។ ចាប់ផ្តើម​ពី​កំភួនជើង​រហូត​ដល់​កែងជើង ។ ធ្វើ​ដូចនេះ​ឲ្យ​បាន​៥​ទៅ​១០​នាទី ។

២-​ការ​ព្យាបាល​ដោយ​ទឹក​ក្តៅ និង​ត្រជាក់
ប្រសិនបើ​ការ​ឈឺ​កែងជើង​នេះ​កើតឡើង​ដោយសារ​តែ​រលាក​ឆ្អឹងកែងជើង អ្នក​អាច​សាកល្បង​ព្យាបាល​ដោយ​ប្រើប្រាស់​ទឹក​ក្តៅ និង​ត្រជាក់ ។ ដាក់​ទឹក​ត្រជាក់​ទៅ​ក្នុង​ធុង​ត្រាំ​ជើង​មួយ និង​ទឹក​ក្តៅ​ក្នុង​ធុង​មួយ​ផ្សេង​ទៀត ។ ដាក់​កែងជើង​របស់​អ្នក​ក្នុង​ទឹក​ត្រជាក់​រយៈពេល​១០​វិនាទី បន្ទាប់​មក​ផ្លាស់​ប្តូរ​វា​ទៅ​ក្នុង​ទឹក​ក្តៅ​វិញ ។ ធ្វើ​ដូចនេះ​ឲ្យ​បាន​១០​ដង ។

៣-​ស្អំ​ទឹកកក
ដាក់​ទឹកកក​២​ទៅ​៣​ដុំ​នៅ​លើ​ក្រណាត់​ហើយ​រុំ​វា ។ ដាក់​ស្អំ​វា​នៅ​ជុំវិញ​កែងជើង ព្រមទាំង​សង្កត់​វា​ផង ។ ធ្វើ​ដូចនេះ​ឲ្យ​បាន​៥​នាទី ។

៤-​សម្រាក
សូម​ព្យាយាម​សម្រាក ឬ​គេង ។ វា​នឹង​ជួយ​រាង​កាយ​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​ការ​ឈឺ​កែងជើង​នេះ​មាន​ភាព​ប្រសើ​ឡើង ។ ស្របគ្នា​នេះ​ដែរ វា​ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ​នៅ​លើ​កែងជើង​របស់​អ្នកផង​ដែរ៕