ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​​នឹក​ស្មានថា ប្រេង​អូ​លីវ​មាន​​ប្រយោជន៍​បែបនេះ

6 ឆ្នាំ មុន

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក Gracjan Michlewski បាន​និយាយ​ថា

សមាសធាតុ​មួយ​ដែល​មាននៅ​ក្នុង​ប្រេង​អូ​លីវ​អាច​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក​ក្នុង​ខួរក្បាល ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង ។ ការ​ស្រាវជ្រាវ​ទៅ​លើ​អាស៊ីត​អូ​លី​ក ដែល​ជា​សារធាតុ​សំខាន់​នៅ​ក្នុង​ប្រេង​អូ​លីវ​បាន​បង្ហាញ​ពី​របៀប​ដែល​វា​អាច​ជួយ​ទប់ស្កាត់​ហ្សែ​ន​បង្ក​ជំងឺមហារីក​មិន​ឲ្យ​ដំណើរការ​នៅ​ក្នុង​កោសិកា ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក Gracjan Michlewski នៃ​សាកលវិទ្យាល័យ Edinburgh ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ៖ « ទោះបីជា​យើង​មិន​ទាន់​អាច​និយាយ​បាន​ថា ​ប្រេង​អូ​លីវ​ដែល​មាន​នៅ​ក្នុង​របប​អាហារ​អាច​ជួយ​ការពារ​ជំងឺមហារីក​ខួរក្បាល ប៉ុន្តែ​ការ​រក​ឃើញ​របស់​យើង​បាន​បង្ហាញ​ថា​ អាស៊ីត​អូ​លី​ក​អាច​ទ្រទ្រង់​ការ​បង្កើត​ម៉ូលេគុល​មួយ​ប្រភេទ​ដែល​មាន​មុខងារ​បញ្ឈប់​ការ​រីក​លូតលាស់​ដុំ​សាច់​នៅ​ក្នុង​កោសិកាលូតលាស់​ក្នុង​មន្ទីរពិសោធន៍ ។ ការ​សិក្សា​បន្ថែម​អាច​នឹង​ជួយ​កំណត់​តួនាទី​របស់​ប្រេង​អូ​លីវ​ចំពោះ​សុខភាព​ខួរក្បាល » ។

ការ​រក​ឃើញ​របស់​ពួក​គេ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ជីវសាស្ត្រ​ម៉ូលេគុល បាន​ចង្អុល​ថា​ អាច​មានការ​ព្យាបាល​ដោយ​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់​ប្រេង​ដើម្បី​ការពារ​ជំងឺមហារីក​ខួរក្បាល ។ ក្រុម​អ្នក​អ្នក​វិទ្យាសាស្ត្រ​បាន​វិភាគ​ទៅ​លើ​ឥទ្ធិពល​របស់​អាស៊ីត​អូ​លី​ក​នៅ​លើ​ម៉ូលេគុល​កោសិកា​មួយ​ដែល​គេ​ស្គាល់​ថា​ជា​កោសិកា miR-7 ដែល​មាន​សកម្មភាព​នៅ​ក្នុង​ខួរក្បាល និង​មាន​តួនាទី​ទប់ស្កាត់​ការ​បង្កើត​ជា​ដុំ​សាច់ ។

ពួក​គេ​បាន​រក​ឃើញ​ថា​អាស៊ីត​អូ​លី​ក​រារាំង​ប្រូ​តេ​អីុ​ន​កោសិកា​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ប្រូ​តេ​អីុ​ន MSI2 ដែល​វា​ទៅ​បញ្ឈប់​ការ​ផលិត​កោសិកា miR-7 ។ ការ​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ថា សមាស​ភាគ​របស់​ប្រេង​អូ​លីវ​ទ្រទ្រង់​ការ​ផលិត​កោសិកា miR-7 ដែល​ជួយ​ទប់ស្កាត់​មិន​ឲ្យ​មានការ​រីក​លូតលាស់​ជា​ដុំ​សាច់ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​រក​ឃើញ​របស់​ខ្លួន​នៅ​ក្នុង​ការ​ធ្វើតេស្ត​នៅ​លើ​សារធាតុ​ចម្រាញ់​ចេញពី​កោសិកា​មនុស្ស និង​នៅ​ក្នុង​កោសិកា​រស់​ក្នុង​មន្ទីរពិសោធន៍ ៕