ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ល្បី​មួ​យ​គូ​​ដើរ​ដល់​ផ្លូវ​បំបែក

6 ឆ្នាំ មុន

កាលពី​ពេលថ្មី​ៗ​កន្លង​មក ​ដោយ​យោង​តាម​ប្រភព​ជំនិត​របស់​តារា​សម្តែង​ដ៏​ល្បី​គឺ​នាង

«US Weekly» ​បាន​ចុះ​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក ​ដោយ​យោង​តាម​ប្រភព​ជំនិត​របស់​តារា​សម្តែង​ដ៏​ល្បី​ គឺ​នាង​ Rachel Bilson និង​លោក​ Hayden Christensen ​ថា​ពួក​គេ​បាន​លែងលះ​គ្នា​ហើយ​ស្នាក់​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រីឯ​ភាគី​ខាង​ប្រុស​រស់នៅ​ក្រុង​តូ​រ៉​ង់​តូ ប្រទេស​កា​ណា​ដា ។

របាយការណ៍​បញ្ជាក់​ថា នាង​Rachel Bilson​និង​លោក​Hayden Christensen​បាន​ឈប់​សេពគប់​គ្នា​អស់​រយៈពេល​ប្រហែល​ពី​២​ទៅ​៣​ខែ​មក​ហើយ ។ ក្រោយ​ពេល​ថត​រឿង​«Jumper»​ពួក​គេ​ក៏​ចាប់ចិត្ត​ស្រលាញ់​គ្នា ហើយ​រួមរស់​ជាមួយ​គ្នា​រហូត​មានកូន​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់ ។

លោក ​Hayden Christensen ​បច្ចុប្បន្ន​មាន​អាយុ​៣៦​ឆ្នាំ ​ចាប់ផ្តើម​ល្បីឈ្មោះ​ក្នុង​ពេល​សម្តែង​តួ​ «​អាណា​ឃី​ន ស្តាយ​វ៉ក​ហ្គើ​»​ នៅ​ក្នុង​រឿង​ភាគ​បន្ត​ពី​រឿង «Star Wars» ចំណែក​នាង​ Bilson​ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​រឿង​«The O.C» ៕