ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ស្លា​មាន​ហាងឆេង​ ​ក្រោយ​ទុំ​ជ្រុះ​ចោល​ក្រហម​ពេញ​ដី

6 ឆ្នាំ មុន

ខេត្តកំពត ៖ ផ្លែ​ស្លា​មាន​ហាងឆេង​ឡើង​វិញ​ហើយ​បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ស្ទើរតែ​កម្រិត

ខេត្តកំពត ៖ ផ្លែ​ស្លា​មាន​ហាងឆេង​ឡើង​វិញ​ហើយ​បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ស្ទើរតែ​កម្រិត​សូន្យ​កាលពី​ឆ្នាំ​មុន ។ ក្តី​សង្ឃឹម​ពី​ការ​មាន​ហាងឆេង​នេះ​នឹង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំ​ដំរី និង​ភូមិ​អូរ​ពពូល ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច​រីករាយ​យ៉ា​ង​ខ្លាំង ។

បើ​តាម​ការ​អះអាង​ពី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ង៉ែត ហាន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ផ្លែ​ស្លា​បាន​ជ្រុះ​ក្រហម​ពេញ​ដី​អត់​មាន​អ្នក​ណា​ត្រូវការ​ទេ ទើបតែ​ឆ្នាំ​នេះ​មាន​ឈ្មួញ​ចុះ​ប្រមូល​ទិញ​តាម​ភូមិ​ហូរហែ​ក្នុង​មួយ​គីឡូក្រាម​១.២០០​រៀល ។

អ្នក​ភូមិ​រូប​នេះ​បាន​និយាយ​ថា ពេល​ឃើញ​ពួក​ឈ្មួញ​ដើរ​ទិញ​ផ្លែ​ស្លា​តាម​ភូមិ​បែប​នេះ ធ្វើ​ឱ្យ​គាត់​មានការ​រីករាយ​លក់​បាន​ប្រាក់​ជា​ជាង​ទុំ​ជ្រុះ​ចោល​ឥតប្រយោជន៍ ។

លោក​ព្រហ្ម អ៊​ន មេឃុំ​ដំណាក់​កន្ទួត​ខាងជើង​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន​ៗ អ្នក​ភូមិ​មិន​បាន​ពឹងផ្អែក​លើ​ដំណាំ​ផ្លែ​ស្លា​ទេ តែ​ឆ្នាំ​នេះ​អ្នកមាន​ស្លា​លក់​អាច​ទទួល​បាន​ប្រាក់​ច្រើន​គួរសម ដែល​ប្រការ​នេះ​នឹង​ទាក់ទាញ​អ្នក​ភូមិ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ដំណាំ​នេះ​ផង​ដែរ​។ បើ​ទោះជា​ផ្លែ​ស្លា​មិន​មានឈ្មោះ​នៅ​លើ​ទីផ្សារ​យ៉ាងណា​ក៏​ដោយ ក៏​គេ​បាន​ចាត់​ថា ផ្កាស្លា​ក៏​ជា​តម្រូវការ​ចាំបាច់​បំផុត​ក្នុង​ពិធី​រៀប​មង្គលការ ឬ​សែនព្រេន​ដូនតា​ផង​ដែរ ៕