ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ពិធីបុណ្យ​តន្ត្រី​និង​សិល្បៈ​នៅ​អា​មេ​រិ​ក
ទស្សនិកជន​ប្រហែល​៧០.០០០​នាក់​ចូលរួម​ពិធីបុណ្យ​តន្ត្រី និង​សិល្បៈ​នៅ​តំបន់​«Burning Man»​រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក ។

១-​ពិធីបុណ្យ​តន្ត្រី​និង​សិល្បៈ​នៅ​អា​មេ​រិ​ក
ទស្សនិកជន​ប្រហែល​៧០.០០០​នាក់​ចូលរួម​ពិធីបុណ្យ​តន្ត្រី និង​សិល្បៈ​នៅ​តំបន់​«Burning Man»​រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក ។

២-​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​សរសើរ​អតីត​មេដឹកនាំ​ផ្តាច់​ការ​ថា​ជា​វីរបុរស
ក្នុង​ឱកាស​គម្រប់​ខួប​១០០​ឆ្នាំ​នៃ​មរណភាព​របស់​លោក​ហ្វើ​ឌី​ណា​ន់ ម៉ា​កូ​ស អតីត​មេដឹកនាំ​ផ្តាច់​ការ​ហ្វ៊ី​លី​ពី​ន​នោះ​បាន​ទទួល​ការ​កោតសរសើរ​ពី​លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​ទេ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ថា ជា​វីរបុរស ។

៣-​រញ្ជួយ​ដី​នៅ​ម៉ិក​ស៊ិ​ក​ស្លាប់​ជា​ច្រើន​រយ​នាក់
មាន​អ្នក​ស្លាប់​ជាង​៣០០​នាក់​ដោយ​រញ្ជួយ​ដី​៨,១​រិ​ក​ស្ទ័​រ​នៅ​​ម៉ិក​ស៊ិ​ក​ និង​មាន​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​ផ្ទះសម្បែង ។

៤-​អនុ​ប្រធានាធិបតី​អ៊ូ​រូ​ហ្កា​យ លាលែង​ពី​តំណែង​ព្រោះ​យក​ប្រាក់​រដ្ឋ​ទិញ​សម្ភារ​ផ្ទាល់ខ្លួន
លោក​រ៉ា​អ៊ូ​ល សេន​ឌិ​ក អនុ​ប្រធានាធិបតី​អ៊ូ​រូ​ហ្កា​យ អាយុ​៥៥​ឆ្នាំ បាន​លាលែង​ពី​តំណែង​ក្រោយ​ពី​ស៊ើ​ប​អង្កេត​ឃើញ​ថា​បាន​ចំណាយ​ប្រាក់​របស់​រដ្ឋ​ទិញ​របស់​ផ្ទាល់ខ្លួន រួម​ទាំង​សៀវភៅ និង​គ្រឿងសង្ហារិម ។

៥-​ព្យុះ​មាន​រាង​ដូច​ប្រមោយដំរី
ព្យុះ​ប្រមោយដំរី​មួយ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ប្រា​ជី​ន​បុរី ប្រទេស​ថៃ ធ្វើ​ឱ្យ​អ្នក​ដែល​ប្រទះ​ឃើញ​បាន​ថត និង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​ចាប់អារម្មណ៍ ។

៦-​សត្វល្អិត​ជា​ចំណី​ដ៏​ឆ្ងាញ់​លក់​នៅ​ផ្សារ​ទំនើប
ផ្សារ​ទំនើប​ក្នុង​ប្រទេស​ស្វ៊ី​ស​ចាប់ផ្តើម​ដាក់​លក់​ហាំ​ប៊ើ​ហ្គ័​រ និង​ប្រហិត​ធ្វើ​ពី​សត្វល្អិត​រួម​មាន​កណ្តូប ចង្រិត និង​ដុក​ឌឿ ព្រោះ​ជា​អាហារ​ដ៏​ឆ្ងាញ់​នៅ​អឺរ៉ុប និង​លក់ដាច់​បំផុត ។

៧-​ក្រុមហ៊ុន​Lotte Shopping​ត្រៀម​បិទ​ផ្សារ​ទំនើប​នៅ​ចិន
«Lotte Shopping»​របស់​កូរ៉េ​ខាងត្បូង​កំពុង​ពិចារណា​លក់​ផ្សារ​ទំនើប​មួយ​នៅ​ចិន ប្រសិនបើ​ទំនាស់​ផ្នែក​នយោបាយ​រវាង​ក្រុង​សេ​អ៊ូ​ល និង​ប៉េ​កាំ​ង​នៅ​តែ​អូស​បន្លាយ​រហូត​ដល់​ឆ្នាំ​២០១៨ ។

៨-​ចិន​គ្រោង​ឈប់​ផលិត​រថយន្ត​ប្រើ​សាំង​និង​ម៉ា​ស៊ូ​ត
ក្រសួង​ឧស្សាហកម្ម​ចិន​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ពី​ការ​ឈប់​ផលិត​និង​លក់​រថយន្ត​ប្រើ​សាំង​-​ម៉ា​ស៊ូ​ត ខណៈ​ពេល​រដ្ឋាភិបាល​ពង្រឹង​ឱ្យ​ផលិត​រថយន្ត​ដើរ​ដោយ​ចរន្ត ។

៩-​ជន​ហិណ្ឌូ​ខឹង​ដែល​ឃោសនា​ដោយ​យក​ដំរី​ឱ្យ​ស៊ីសាច់
រដ្ឋាភិបាល​ឥណ្ឌា​តវ៉ា​ឱ្យ​ដក​បដា​ឃោសនា​របស់​ក្រុម​អ្នក​ផលិត​សាច់​នៅ​អូស្ត្រាលី​ដែល​ឱ្យ​អ្នក​សម្តែង​តុបតែង​ខ្លួន​ជា​ដំរី​ចូលរួម​ស៊ីសាច់​ចៀម​ជា​អាហារ ព្រោះ​ជន​ហិណ្ឌូ​ភាគច្រើន​ជា​អ្នក​ពិសា​អាហារ​បួស ។

៥-​ឆ្កែ​ចិត្ត​បុណ្យ​ជួយ​ជន្លេន​ទៅ​រក​ទី​សុវត្ថិភាព
ឆ្កែ​ញី​មួ​​យ​ក្បាលមាន​ចិត្តធម៌​ជួប​ជន្លេន​ដែល​ត្រូវ​កម្តៅថ្ងៃ​នៅ​លើ​ដងផ្លូវ​ក៏​ពាំ​ទៅ​ដាក់​លើ​វាលស្មៅ​មាន​សំណើម​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕