ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​យុវវ័យ​ត្រូវ​សម្លា.ប់យ៉ាង​ឃោរឃៅ ដោយ​ប្រើ​ខ្សែភ្លើង

6 ឆ្នាំ មុន

​ការ​ស៊ើប​អង្កេត​ពី​ការ​សម្លា.ប់​គូស្នេហ៍​វ័យក្មេង​ឃើញ​ថា…

BBC ​ចុះ​ផ្សាយ​រឿង​ក្តី​នៃ​ការ​ស៊ើប​អង្កេត​ពី​ការ​សម្លាប់​គូស្នេហ៍​វ័យក្មេង​ជនជាតិ​ប៉ា​គី​ស្ថាន​នៅ​ក្រុង​កា​រ៉ា​ដី កាលពី​ខែសីហា​ ជា​ស្នាដៃ​របស់​ក្រុម​គ្រួសារ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ជា​វិធីសាស្ត្រ​ដ៏​ឃោរឃៅ​មិន​ធ្លាប់​កើត​មាននៅ​ក្នុង​ប្រទេស ។

ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​ទាំង​ឪពុក​របស់​គូស្នេហ៍​ដែល​ស្លាប់​និង​កំពុង​តាម​ចាប់ខ្លួន​ជន​ដៃដល់​ផ្នែក​សាសនា​នៅ​ក្នុងភូមិ ។

ជន​រង​គ្រោះ​គឺ​នាង​បាក ចាន់​អាយុ​១៥​ឆ្នាំ និង​លោក​រ៉េ​មាន អាយុ​១៧​ឆ្នាំ​ដោយ​ពួក​គេ​ទាំង​២​នាក់​លួច​សេពគប់​គ្នា​និង​មាន​គម្រោង​គេចខ្លួន ប៉ុន្តែ​ត្រូវ​ក្រុម​គ្រួសារ​តាម​ទាន់ ត្រូវ​ប្រមុខ​អ្នកដឹកនាំ​សាសនា​ក្នុងភូមិ​សម្រេច​ឱ្យ​សម្លាប់​ដើម្បី​រក្សា​កិត្តិយស ។ ក្រោយមក​អាជ្ញាធរ​នៅ​ក្នុងភូមិ​ដឹង​តាម​រយៈ​ស៊ើ​ប​អង្កេត ទើប​ឱ្យ​ជីករណ្តៅ​សព​ទាំង​២​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា មាន​ស្លាកស្នាម​នៅ​ត្រង់​ដៃ ដើមទ្រូង និង​ជើង​ក្នុង​លក្ខណៈ​ឆក់​ខ្សែភ្លើង ។

លោក​វេជ្ជបណ្ឌិត​ខា​រ៉ា អា​ម៉េ​ដ អាប់​បា​ស៊ី នៅ​មន្ទីរពេទ្យ​កា​រ៉ា​ជី​និយាយ​ថា​«​មាន​ស្លាកស្នាម​យ៉ាង​ច្បាស់​ថា​ទទួល​ការ​ឆក់​ខ្សែភ្លើង និង​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ ដោយ​រឿង​ក្តី​នេះ​អាច​កើតឡើង​នៅ​ក្នុង​ក្រុម​ជន​អម្បូរ​ប៉ាច​ទុនសា​ហ្វី​» ។

ក្រុម​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា​រឿង​ក្តី​សម្លាប់​ដើម្បី​រក្សា​ទុក​កិត្តិយស​និង​មុខមាត់​របស់​ត្រកូល​បាន​កើន​ខ្ពស់​នៅ​ប៉ា​គី​ស្ថាន ដោយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​ស្ត្រីភេទ​ដែល​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​រើស​គូស្រករ​ដោយ​ខ្លួនឯង ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ដាក់​ថ្នាំ​សណ្តំ​រួច​ចង​ក្រោយមក​ក៏​ប្រើ​ចរន្ត​ឆក់​ដោយ​ខាង​ស្ត្រី​ទទួល​ការ​ធ្វើឃាត​មុន លុះ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ សីហា ២០១៧ ខាង​បុរស​ក៏​ទទួល​ការ​សម្លាប់​តាម​ក្រោយ​ធ្វើ​ឱ្យ​រឿងរ៉ាវ​រីក​កាន់តែ​ធំ ខណៈ​ពេល​អ្នកដឹកនាំ​សាសនា​ក្នុងភូមិ​បាន​គេចខ្លួន​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន ៕