ក្រុង​ប៉ោយ​ប៉ែ​ត​ភ្លៀង​មួយ​មេ​ធំ ក្លាយជា​ជំនន់


ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក្លាយជា​ជំនន់​ទឹកភ្លៀង​បន្ទាប់​ពី​ព្រះ​ភិ​រុណ​បង្អុរ​មួយ​មេ​យ៉ាង​ធំ​នៅ​រសៀល​ថ្ងៃ​ទី​១ ដើមខែ​តុលា ២០១៧​នេះ​។ ដងផ្លូវ​តូច​ធំ​ក្នុង​ក្រុង​មួយ​នេះ​មើលទៅ​ឃើញ​ទឹក​ល្ហល្ហាច ធ្វើ​ឲ្យ​អ្នកដំណើរ​បើកបរ​កាត់ទឹក​ព្រោងព្រៀត​។ អ្នកបើកបរ​ម៉ូតូ​ខ្លះ​ត្រូវ​វាង​រក​ផ្លូវ​ដែល​មានទឹក​រាក់​។ ជុំវិញ​បរិវេណ​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត​មើលទៅ​សុទ្ធតែ​ទឹក​ប៉ុន្តែ​មិន​ជ្រៅ​ទេ ខណៈ​ចំណតរថយន្ត​ធំ​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​បូមទឹក​ចេញ​ដើម្បី​បញ្ចៀស​ការ​លិចលង់​នេះ​។ ចំណុច​រង្វង់​មូល និង​ទីតាំង​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​រង​ការ​ជន់​លិច​ផង​ដែរ​។

កា​បង្អុរ​ចុះ​ដ៏​គំ​ហុ​គ​របស់​ព្រះ​ភិ​រុណ​នៅ​រសៀល​នេះ​មិនមែន​កើតឡើង​តែ​នៅ​ទឹកដី​កម្ពុជា​ទេ សូ​ម្បី​តែ​ក្នុងស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ពិសេស​ផ្សារ​រុង​ក្លឿ​ក៏​មាន​ប្រភព​ថា មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ផង​ដែរ​។ យ៉ាងណា​ក៏​ដោយ​គិត​ត្រឹម​ព្រលប់​ថ្ងៃ​ដដែល​នេះ​ពុំ​ទាន់​មាន​របាយការណ៍​ពី​គ្រោះ​ធម្មជាតិ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅឡើយ​ទេ ហើយ​ករណី​ជំនន់​ទឹកភ្លៀង​នេះ​ក៏​លិចលង់​តែ​ចំពោះ​ទីតាំង​ទំនាប​ៗ​តែ​ប៉ុណ្ណោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ