ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ពន្យារកំណើត កង​ដាក់​ក្នុង​ស្បូន ស្រោមអនាម័យ​ស្ត្រី គួរ​ជ្រើសរើស​មួយ​ណា?

6 ឆ្នាំ មុន

មាន​វិធីសាស្ត្រ​ក្នុង​ការ​ពន្យារកំណើត​ជា​ច្រើន​ដែល​ស្ត្រី​អាច​ជ្រើសរើស ប៉ុន្តែ​

មាន​វិធីសាស្ត្រ​ក្នុង​ការ​ពន្យារកំណើត​ជា​ច្រើន​ដែល​ស្ត្រី​អាច​ជ្រើសរើស ប៉ុន្តែ​មិនមែន​ជម្រើស​ទាំងអស់​សុទ្ធតែ​សមរម្យ​សម្រាប់​ស្ត្រី​គ្រប់​រូប​នោះ​ទេ ។ ការ​ជ្រើស​វិធីសាស្ត្រ​ពន្យារកំណើត​ដោយ​មិន​បាន​ពិចារណា​ត្រឹមត្រូវ​អាច​ប៉ះពាល់​ដល់​សុខភាព និង​សមត្ថភាព​ក្នុង​ការ​មានកូន ។

ដូច្នេះ​មុន​ពេល​អ្នក​សម្រេចចិត្ត​ជ្រើសរើស សូម​ដឹង​ពី​វិធីសាស្ត្រ​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ។ ខាងក្រោម​នេះ​ជា​ព័ត៌មាន ខ្លះ​ៗ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ជ្រើស​យក​វិធីសាស្ត្រ​ដែល​មាន​សុវត្ថិភាព​បំផុត ។

១-​ថ្នាំ​ពន្យារកំណើត និង​ថ្នាំ​៧២​ម៉ោង
វិធី​ការពារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​បំផុត ។ ថ្នាំ​ពន្យារកំណើត​មាន​២​ប្រភេទ ។ ថ្នាំ​ទាំង​២​ប្រភេទ​នេះ​ជួយ​បង្ការ​ការ​មាន​ផ្ទៃពោះ​ដែល​អ្នក​មិន​ចង់បាន​ដោយ​ទប់ស្កាត់​មេជី​វិត​ឈ្មោល​មិន​ឲ្យ​ជួបនឹង​ស៊ុត​ក្នុង​ស្បូន​ស្ត្រី ។ ថ្នាំ​ពន្យារកំណើត និង​ថ្នាំ​៧២​ម៉ោង​ដែល​មិន​ត្រូវការ​វេជ្ជបញ្ជារ​អាច​ប្រើ​បាន​ចំពោះ​ក្មេង​ជំទង់​រហូត​ដល់​អាយុ​៥០​ឆ្នាំ​។ សូម​ចង​ចាំ​ថា​ថ្នាំ​ប្រភេទ​នេះ​អាច​លេប​បាន​ចំពោះតែ​ក្មេង​ជំទង់​ដែល​មក​រដូវ តែ​មិនមែន​សម្រាប់​ក្មេង​ដែល​មិន​ទាន់​មក​រដូវ​នោះ​ទេ ។ ប្រសិនបើ​ថ្នាំ​ពន្យារកំណើត​គឺជា​ជម្រើស​ដែល​អ្នក​ចូល​ចិត្ត សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​សម្រេចចិត្ត​លេប​វា ។ ថ្នាំ​នេះ​មាន​សុវត្ថិភាព​សម្រាប់​ក្មេង​ស្រី តែ​វា​អាច​ជា​បញ្ហា​ចំពោះ​ស្ត្រី​អាយុ​លើស​ពី​៣០​ឆ្នាំ ជា​ពិសេស​អ្នក​ដែល​ប្រើ​ថ្នាំ​ដទៃ​ទៀត​ដូច​ជា​ថ្នាំ​ជំងឺ​សរសៃឈាម​បេះដូង ឬ​អ្នក​ជក់បារី ។

២-​ឧបករណ៍​ដាក់​ក្នុង​ស្បូន
ឧបករណ៍​ដាក់​ក្នុង​ស្បូន​ដែល​គេ​និយម​ប្រើ​ច្រើន​ជាងគេ​បំផុត​គឺ​កង​ដាក់​ក្នុង​ស្បូន ។ ទោះជា​យ៉ាងណា វិធីសាស្ត្រ​នេះ​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​ក្មេង​ស្រី ឬ​ស្ត្រី​ដែល​មិន​ធ្លាប់​មានកូន​នោះ​ទេ ។ ដោយសារ​ឧបករណ៍​នេះ​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ស្បូន​តាម​រយៈ​ទ្វារមាស វា​មាន​ហានិភ័យ​តិចតួច​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បូន​មាន​របួស និង​ហូរ​ឈាម តែ​វា​ជា​ករណី​កម្រ​កើត​មាន ។ ប៉ុន្តែ​អ្នកឯកទេស​បាន​ណែនាំ​ថា​ការ​ជ្រើសរើស​វិធី​ពន្យារកំណើត​ប្រភេទ​នេះ​អាច​ប៉ះពាល់​ដល់​ការ​មានកូន​ប្រសិនបើ​គ្រូពេទ្យ​អនុវត្ត​វា​មិន​បាន​ត្រឹមត្រូវ ។ ស្ត្រី​គួរ​ជ្រើសរើស​វិធីសាស្ត្រ​នេះ​ក្រោយ​ពេល​ពួក​គេ​មានកូន​រួច ។

៣-​ការ​ចាក់​ថ្នាំ
ការ​ចាក់​ថ្នាំ​ពន្យារកំណើត ឬ​អាច​ហៅ​ម្យ៉ាងទៀត​ថា​ការ​ចាក់ DMPA អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ក្រោយ​ពេល​សម្រាលកូន ។ ថ្នាំ​ប្រូ​សេ​ស្តេ​រ៉ូ​ន​ប្រភេទ​នេះ​ចាក់​ម្តង​អាច​ការពារ​បាន​រហូត​ដល់​៣​ខែ ហើយ​ចាំបាច់​ចាក់​ម្តងទៀត​នៅ​ពេល​ប្រសិទ្ធភាព​របស់​វា​ត្រូវ​បាន​កាត់​បន្ថយ ។ ថ្នាំ​ចាក់​ប្រភេទ​នេះ​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​២១​ឆ្នាំ ។ ទោះជា​យ៉ាងណា វិធី​ពន្យារកំណើត​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀងទាត់ អាច​ធ្វើ​ឱ្យ​មានការ​ហូរ​ឈាម​ក្នុង​ចន្លោះ​ពេល​មក​រដូវ ឬ​បង្ក​ឱ្យ​មានការ​ហូរ​ឈាម​ច្រើន​ពេល​មក​រដូវ ។

៤-​ស្រោមអនាម័យ
ស្រោមអនាម័យ​ស្ត្រី​មិនសូវ​ពេញ​និយម​ដូច​ស្រោមអនាម័យ​បុរស​នោះ​ទេ ។ ម្យ៉ាងទៀត វា​ក៏​ពិបាក​ក្នុង​ការ​ប្រើប្រាស់​ដែរ ។ អ្នក​អាច​ស្នើ​ឲ្យ​ដៃគូ​របស់​អ្នក​ពាក់​ស្រោមអនាម័យ​បុរស​វិញ​ប្រសិនបើ​អ្នក​មិន​ចង់​ប្រើប្រាស់​ស្រោមអនាម័យ​ស្ត្រី ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​មាន​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​វា​ទេ ស្រោមអនាម័យ​ប្រភេទ​នេះ​អាច​ប្រើ​បាន​ពី​ក្មេង​ជំទង់​រហូត​ដល់​ស្ត្រី​អាយុ​៥០​ឆ្នាំ​ដោយ​មិន​មាន​ហានិភ័យ​ចំពោះ​សុខភាព​នោះ​ទេ ។

៥-​ការ​ចងដៃ​ស្បូន
នេះ​គឺជា​ដំណោះស្រាយ​ពន្យារកំណើត​អចិន្ត្រៃយ៍​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ស្ត្រី​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ និង​នៅ​ក្នុង​ដំណាក់កាល​មុន​ពេល​អស់​រដូវ ។ នៅ​ក្នុង​ដំណើរការ​នេះ បំពង់​ដៃ​ស្បូន​របស់​ស្ត្រី​ត្រូវ​បាន​ចង និង​ទប់ស្កាត់​ដើម្បី​ការពារ​ស៊ុត​មិន​ឲ្យ​ធ្វើ​ដំណើ​មក​ស្បូន ៕