ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​ព្រះ​គិ​នេស​របស់​កម្ពុជា​ត្រូវ​បាន​បង្ហាញ​នៅ​សារមន្ទីរ​អា​មេ​រិ​ក​

6 ឆ្នាំ មុន

អ្នក​កាន់សាសនា​ហិណ្ឌូ​បាន​ស្ងើចសរសើរ​ដល់​សារមន្ទីរ Denver Art Museum (DAM) ក្នុង​

អ្នក​កាន់សាសនា​ហិណ្ឌូ​បាន​ស្ងើចសរសើរ​ដល់​សារមន្ទីរ Denver Art  Museum (DAM) ក្នុង​រដ្ឋ​កូ​ឡា​រ៉ា​ដូ រ​បស់​សហរដ្ឋអាមេរិក​ពី​ការ​តាំង​បង្ហាញ​រូបសំណាក​អាទិទេព​ព្រះ​គិ​នេស​ក្នុង​ការ​តាំងពិព័រណ៍​មួយ​ក្រោម​ចំណងជើង​ថា​៖ Ganesha: The Playful Protector ពី​ថ្ងៃ​ទី ១ តុលា​ដល់​ថ្ងៃ​ទី ២៨ តុលា ។​

​ក្រោម​កិច្ចសហការ​ជាមួយ​សារមន្ទីរ​ជាតិ​កម្ពុជា​នៅ​ភ្នំពេញ ការ​តាំង​ពិ​ព័រណ៌​នេះ​អះអាង​ថា​ នឹង​ផ្តល់​នូវ​ព្រះ​គិ​នេស​តាម​រយៈ​ផ្ទាំងគំនូរ ចម្លាក់ និង​តម្បាញ ។ ការ​តាំងពិព័រណ៍​​នេះ​មាន​រូបសំណាក​ព្រះ​គិ​នេស​ថ្មភក់​អង្គុយពែនភ្នែន​ក្នុង​សតវត្សរ៍ ៦០០ ឬ​សតវត្សរ៍ ៧០០ មក​ពី​កម្ពុជា ។ ព្រះ​គិ​នេស​ថ្ម​ក្នុង​សតវត្សរ៍ ៨០០-៩០០ មក​ពី​ប្រទេស​ឥណ្ឌា​រួម​ជាមួយនឹង​រូបសំណាក​ព្រះ​មាតា Parvati ៣​ផង​ដែរ រូបសំណាក​រាំ​ដៃ​៦​ក្នុង​សតវត្សរ៍ ១០០០-១១០០ ។​ល​។ ការ​ប្រកាស​របស់​សារមន្ទី​បាន​បញ្ជាក់​ថា​៖ «​ស្នាដៃ​សិ​ល្បៈមុន​សម័យ​អង្គរ​ដ៏​សំខាន់​នេះ​នឹង​មាន​លើ​ទិដ្ឋភាព​ជាមួយ​ចម្លាក់ ផ្ទាំងគំនូរ និង​តម្បាញ​មក​ពី​ការ​ប្រមូល​វត្ថុ​សម័យ​បុរាណ​ផ្ទាល់ខ្លួន​របស់ DAM ដើម្បី​តំណាង​នៃ​អ​ទិ​ពេ​ទ​ហិណ្ឌូ» ។

សារៈមន្ទី​របន្ថែម​ថា ព្រះ​គិ​នេស ទូ​ទាំង​អនុ​ទ្វីបអាស៊ី​អស់​រយៈពេល​យូរយារ​ណាស់​មក​ហើយ នឹង​ត្រូវ​បាន​គេ​អង្កេត​តាមដាន​ក្នុង​ការ​តាំង​ពិ​ព័រណ៍​នេះ ។ សារៈមន្ទី​ក៏​បាន​អ​ញ្ចើ​ញ​កុមារ និង​គ្រួសារ​ដើម្បី​ឱ្យ​អាន​ឱ្យ​ឮ​ៗ​នូវ​រឿងរ៉ាវ​ពិត​ប្រាប់​ពី​មូលហេតុ​ដែល​ ព្រោះ​គិ​នេស​បា​នបំ​បែក​ភ្លុក​បស់​ព្រះ​អង្គ ។ លោក Rajan Zed ប្រធាន​សង្គម​ហិណ្ឌូ​សកល​និយាយ​ក្នុង​សេ​ចក្តី​ថ្លែង​ការណ៍​ក្នុង​រដ្ឋ Nevada ថា ការ​ស្វាគមន៍ DAM សម្រាប់​ការ​តាំង​ពិ​ព័រណ៍​​ជា​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដល់​អាទិ​ទេព​ហិណ្ឌូ​ព្រះ​គិ​នេស  ។

លោក Rajan Zed និយាយ​ថា សិ​ល្បៈ​នោះ​មាន​ប្រពៃណី​ដ៏​យូរលង់ និង​សម្បូរ​បែប​ក្នុង​សាសនា​ហិណ្ឌូ និង​គម្ពី​អក្សរសាស្ត្រ​សំស្ក្រឹត​បាន​និយាយ​ពី​សាសនា​គំនូរ​អាទិទេព​លើ​ឈើ ឬ​ក្រណាត់ ។

លោក Rajan Zed  បាន​ជម្រុះ​ឱ្យ​សារៈមន្ទីរ​ល្បី​ៗ​ក្នុង​លោក​រួម​មាន​សារៈមន្ទីរ Musee du Louvre, Musee d’Orsay របស់​បារាំង Metropolitan Museum  of Art ក្នុង​ក្រុងញ៉ូ​វយ៉ត ​របស់​អា​មេ​រិ​ក Los Angeles Getty Center, Uffizzi Gallery Of Florence នៅ​អីុ​តា​លី Art Institute of Chicago, Tate Modern of London, Prado Museum of Madrid, National Gallery Art ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ។​ល​។ ដើម្បី​ឱ្យ​រៀបចំ​ការ​តាំង​ពិ​ព័រណ៍​ផ្តោត​សំខាន់​លើ​សិ​ល្បៈ​ហិណ្ឌូ​ ដូច្នេះ​ចែករំលែក​បេ​តិក​ភណ្ឌ​សិ​ល្បៈ​សម្បូរ​បែប​ហិណ្ឌូ​ជាមួយនឹង​ពិភពលោក​ទាំងមូល។

​ហិណ្ឌូ​ដែល​ជា​សាសនា​មាន​វ័យ​ចំណាស់ និង​ធំ​ជាងគេ​ទី​៣​ ក្នុង​លោក​ដែល​មាន​អ្នក​គោរព​ប្រហែល ១,១ ប៊ី​លាន ។ មាន​អ្នក​កាន់សាសនា​ហិណ្ឌូ​ប្រហែល ៣​លាន​នាក់​ក្នុង​សហរដ្ឋអាមេរិក ។ ក្នុង​សាសនា​ហិណ្ឌូ​ព្រះ​គិ​នេស​ត្រូវ​បាន​គេ​គោរព​បូជា​ជា​ព្រះ​ការពារ​លោក​ដ៏​អស្ចារ្យ ។​

​គួរ​បញ្ជាក់​ថា DAM គឺជា​សារៈមន្ទីរ​សិ​ល្បៈ​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​សារៈមន្ទីរ Chicago និង West Coast ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៣ ហើយ​មាន​វត្ថុ​សិ​ល្បៈ​ប្រហែល ៧០.០០០ ប្រភេទ​ក្នុង​ការ​ប្រមូល​បាន​របស់​ខ្លួន ។ បេសកកម្ម​របស់​សារៈមន្ទីរ DAM រួម​មានការ​បង្កើត​គំនិត​ច្នៃប្រឌិត និង​ការ​បង្ហាញ​តាម​រយៈ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​សិ​ល្បៈ ។ លោក J.Landis Martin ជា​ប្រធាន​និង​លោក Christoph Heinrich ជានា​យក​គ្រប់គ្រង ៕

បកប្រែ​ដោយ ជួប សុខ​ជា