ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​កាហ្វេ​3​ពែង​ក្នុង​1​ថ្ងៃ​ក៏​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​អ្នក​ជំងឺអេដស៍​ដែរ

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​១​បាន​រក​ឃើញ​ថា​

ការ​ស្រាវជ្រាវ​ថ្មី​១​បាន​រក​ឃើញ​ថា ​អ្នកជំងឺ​ដែល​ផ្ទុក​ទាំង​មេរោគ​អេ​ដស៍ និង​រលាក​ថ្លើម​ប្រភេទ C ដែល​ផឹក​កាហ្វេ​៣​ពែង រឺ​ច្រើន​ជាង​នេះ​ជា​រៀងរាល់ថ្ងៃ​មានឱកាស​រស់រាន​មានជីវិត​ទ្វេ​ដង​ជាង​អ្នក​ដែល​ផឹក​កាហ្វេ​តិច​ជាង​នេះ ។

អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រហែល​១​ភាគ​៤​ក៏​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C (HCV) ផង​ដែរ​។ កាហ្វេ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ជួយ​ការពារ​ថ្លើម និង​មាន​សកម្មភាព​ប្រឆាំង​នឹង​ការ​រលាក ។

ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព និង​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ជំងឺអេដស៍ និង​រលាក​ថ្លើម​របស់​ប្រទេស​បារាំង​បាន​រក​ឃើញ​ថា​អ្នកជំងឺ​ដែល​បាន​ស្វែងរក​ការ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ផឹក​កាហ្វេ​យ៉ាង​ហោច​ណាស់​៣​ពែង​ក្នុង​១​ថ្ងៃ​ហើយ​មិន​ជក់បារី​មាន​ភាពល្អ​ប្រសើរ​ជាង​អ្នក​ដែល​មិន​ផឹក ។

អ្នកជំងឺ​ដែល​ផ្ទុកមេរោគ​អេ​ដស៍​ងាយ​រង​គ្រោះ​នឹង​ជំងឺឆ្លង​ដទៃ​ទៀត​ដូច​ជា​វីរុស​រលាក​ថ្លើម​ប្រភេទ​C ដែល​វា​ធ្វើ​ឲ្យ​រលាក​ថ្លើម បង្កើន​ហានិភ័យ​នៃ​ជំងឺថ្លើម និង​មហារីក​ថ្លើម ។

យោង​តាម​ការ​សិក្សា​ថ្មី​១​បានឱ្យ​ដឹង​ថា អ្នក​ដែល​ឆ្លង​មេរោគ​អេ​ដស៍ និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដែល​ផឹក​កាហ្វេ​៣​ពែង​ជា​រៀងរាល់ថ្ងៃ​មាន​អត្រា​នៃ​ការ​រស់រាន​មានជីវិត​៥០%​ប្រសើរ​ជាង​អ្នក​ដែល​ផឹក​កាហ្វេ​តិច​ជាង​នេះ ។

ទោះបីជា​អ្នក​ជំងឺអេដស៍​បាន​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C រួច​ហើយ​ក៏​ដោយ មេរោគ​អេ​ដស៍​នឹង​នាំ​ឱ្យ​មានដំណើរ​កា​រវិ​វ​ឌ្ឍ​រក​ភាព​ចាស់​កាន់តែ​លឿន ដែល​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​បេះដូង និង​បន្ត​ការ​បំផ្លាញ​ដល់​ថ្លើម ។

ប៉ុន្តែ​ក្នុង​ការ​សិក្សា​លើ​អ្នកជំងឺ​ចំនួន​១.០២៨​នាក់​ដែល​បាន​បង្កើន​ការ​ផឹក​កាហ្វេ​លើស​ពី​៣​ពែង​ក្នុង​១​ថ្ងៃ ការ​ឆ្លង​មេរោគ​របស់​ពួក​គេ​ហាក់ដូចជា​មានការ​ថយ​ចុះ​ពាក់កណ្តាល​ក្នុងអំឡុងពេល​នៃ​ការ​ស្រាវជ្រាវ​រយៈពេល​៥​ឆ្នាំ ។

វា​មិន​ច្បាស់​ទេ​ថា​តើ​កាហ្វេ ឬ​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាន​ផលប្រយោជន៍​សម្រាប់​ថ្លើម ប៉ុន្ដែ​កាហ្វេ​ហាក់ដូចជា​ជួយ​បន្ថយ​អង់ស៊ីម​ដែល​ផលិត​លើសលុប​ពី​ថ្លើម​ដែល​មាន​សុខភាព​មិនល្អ និង​ពន្យឺតការ​លូតលាស់​នៃ​ជាលិកា​ស្លាកស្នាម​ដែល​កើត​មាន​លើ​ថ្លើម​ដែល​មាន​ជំងឺ ។

យោង​តាម​សមាគម​អឺរ៉ុប​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ថ្លើម កាហ្វេ​ក៏​អាច​ជួយ​ការពារ​ថ្លើម​ពី​ការ​ធន់​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន ៕