20ឆ្នាំហើយរកស្នេហ៍ស្មោះមិនបាន… ការជាមួយខ្លួនឯងម៉ង
The Telegraph របស់អង់គ្លេសផ្សាយថា
The Telegraph របស់អង់គ្លេសផ្សាយថា
«The Telegraph»របស់អង់គ្លេសផ្សាយថា នាងLaura Mesi អាយុ៤០ឆ្នាំ ជនជាតិអីុតាលីដោយនឿយណាយលើការរកគូស្រករជាង២០ឆ្នាំ ក៏សម្រេចចិត្តរៀបការជាមួយខ្លួនឯង ។ នាងអញ្ជើញភ្ញៀវប្រហែល៧០នាក់ជាមនុស្សជំនិតចូលរួមអបអរសាទរក្នុងពិធីមង្គលការដែលរៀបចំឡើងនៅក្រុងLissoneភាគខាងលិចឆៀងខាងជើងប្រទេស ។
ពិធីនោះរៀបចំឡើងដោយនាងMesiស្ថិតក្នុងឈុតកូនក្រមុំពណ៌ស មាននារីៗចូលរួមធ្វើជាអ្នកកំដរ និងនំខេកកម្ពស់៣ជាន់ រួមទាំងមានចិញ្ចៀនពេជ្រអាពាហ៍ពិពាហ៍ផង ។
ចំណាយប្រាក់ប្រហែល៨៧០០អឺរ៉ូសម្រាប់រៀបពិធីនោះ តែមិនមានការទទួលស្គាល់តាមផ្លូវច្បាប់ទេ ។ ក្រោយពេលបញ្ចប់ពិធីនាងMesiមានគម្រោងទៅក្រេបទឹកឃ្មុំតែម្នាក់ឯងនៅប្រទេសអេហ្ស៊ីប ។
ការសម្រេចចិត្តរៀបការរបស់នាងMesiកើតឡើងក្រោយពីបញ្ចប់សម្ព័ន្ធភាពស្នេហាលើកចុងក្រោយនៅឆ្នាំ២០១៥ រួចសន្យាជាមួយខ្លួនឯងថា នឹងរៀបការជាមួយខ្លួនឯងប្រសិនបើមិនបានជួបមនុស្សដែលមានចិត្តស្មោះមុនអាយុ៤០ឆ្នាំ ។ នាងថ្លែងនៅចំពោះមុខក្រុមគ្រួសារ និងមិត្តភក្តិថា «ប្រសិនបើមិនជួបដៃគូមុនអាយុ៤០ឆ្នាំ ខ្ញុំនឹងរៀបការជាមួយខ្លួនឯង ហើយប្រសិនបើខ្ញុំបានជួបបុរសណាដែលផ្ញើអនាគតបានគឺជារឿងមួយដែលមានសេចក្តីសុខ ប៉ុន្តែសេចក្តីសុខរបស់ខ្លួននឹងមិនអាស្រ័យលើគេទេ ហើយពិធីអាពាហ៍ពិពាហ៍នេះ គឺជាពិធីក្នុងក្តីសុបិន ខ្វះតែបុរសនៅសំណព្វចិត្តប៉ុណ្ណោះ »៕
ចែករំលែកព័តមាននេះ