ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឆ្លើយតបករណីអ្នកលក់នំបញ្ចុកមុខវាំងដោយផ្សាយថា កម្លាំងសណ្តាប់ធ្នាប់ដេញគាត់ចេញ និងចាក់ទឹកសម្លខ្មែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច រដ្ឋបាល​ខណ្ឌដូនពេញ សូម​ឆ្លើយ​តប​ទៅ​នឹង​ករណី​អ្នកលក់​នំ​បញ្ចុក​នៅ​មុខ​ព្រះ​បរមរាជវាំង ដែល​សា​ព័ត៌មាន​មួយ​ចំនួន និង​អ្នកលេង​តាម​បណ្តាញ​សង្គម Tik Tok បាន​ធ្វើការ​ផ្សព្វផ្សាយ…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច រដ្ឋបាល​ខណ្ឌដូនពេញ សូម​ឆ្លើយ​តប​ទៅ​នឹង​ករណី​អ្នកលក់​នំ​បញ្ចុក​នៅ​មុខ​ព្រះ​បរមរាជវាំង ដែល​សា​ព័ត៌មាន​មួយ​ចំនួន និង​អ្នកលេង​តាម​បណ្តាញ​សង្គម Tik Tok បាន​ធ្វើការ​ផ្សព្វផ្សាយ បណ្តាល​ឲ្យ​មានការ​ភាន់ច្រឡំ​ថា កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ដេញ​គាត់​ចេញ​មិន​អោយ​លក់ និង​ចាក់ទឹក​សម្ល​ខ្មែរ​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​។ នេះបើយោងតាមផេករដ្ឋបាល​ខណ្ឌដូនពេញ។

រដ្ឋបាល​ខណ្ឌដូនពេញ សូម​ធ្វើការ​បំភ្លឺ​ដូច​ខាងក្រោម ៖
១-​កម្លាំង​សណ្តាប់​ខណ្ឌ បាន​ធ្វើការ​ណែនាំ​ដល់​អ្នកលក់​ឲ្យ​រក​ទីតាំង​សមរម្យ​សម្រាប់​លក់ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​លក់ដូរ​នៅ​ទីតាំង​នេះ​ឡើយ​។

២-​ការ​លក់ដូរ​គ្មាន​អនាម័យ មិន​មានការ​វេច​ខ្ចប់​កាក​សំណល់​ព្រមទាំង​ចោល​ថង់​ប្លា​ស្ទិ​ក ចាន​ស្នោរ​នៅ​នឹង​កន្លែង​លក់ ដោយ​មិន​យក​ទៅ​ទុកដាក់​ក្នុង​ធុងសំរាម​ដែល​នៅ​ក្បែរ​នោះ​ឡើយ​។

៣-​ការ​ធ្វើ​ឲ្យ​ខ្ចាយ​ទឹក​សម្ល​នំ​បញ្ចុក នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ គឺ​គាត់​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ដោយ​ខ្លួនឯង ដោយ​ការ​ខឹងសម្បារ ស្រែក និង​ជេរ​ប្រមា​.​ថម​កលើ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ថែម​ទៀត​ផង​។

ជាចុងក្រោយ រដ្ឋបាល​ខណ្ឌដូនពេញ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​លក់ដូរ​ទាំងអស់​មានការ​យោគយល់​អធ្យាស្រ័យ​ដល់​កងកម្លាំង​របស់​យើង ដែល​តែងតែ​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​សោភ័ណ​ភាព និង​អនាម័យ បរិស្ថាន អោយ​បាន​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ