ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​ព័រណ៍​ស្នាដៃ​ស្ថាបត្យកម្ម និង​សម្តែង​សិល្បៈ​រៃ​អង្គាស​ថវិកា​ចូលរួម​បរិច្ចាគ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សាលា​ន័​រ​តុ​ន​បាន​ប្រារព្ធ​ពិធី​សម្តែង​ និង​ពិ​ព័រ​ណ៍​ស្នាដៃ​ស្ថាបត្យកម្ម​របស់​និស្សិត​មក​ពី​គ្រប់​ជំនាន់

រាជធានី​ភ្នំពេញ​៖ សាលា​ន័​រ​តុ​ន​បាន​ប្រារព្ធ​ពិធី​សម្តែង​ និង​ពិ​ព័រ​ណ៍​ស្នាដៃ​ស្ថាបត្យកម្ម​របស់​និស្សិត​មក​ពី​គ្រប់​ជំនាន់ ក្នុង​គោលបំណង​រៃ​អង្គការ​ថវិកា​ចូលរួម​បរិ​ច្ចា​គ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។ លោក​ អ៊ុង វ៉ា​ន់​ធឿ​ន សកលវិទ្យា​ធិ​ការ​រង នៃ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​បាន​ឲ្យ​ដឹង​ថា ​ដាក់​តាំង​ពិ​ព័រណ៍​ស្នាដៃ​របស់​និស្សិត និង​បង្កើត​កម្មវិធី​សប្បុរសធម៌ ដើម្បី​យក​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​រយៈពេល​៣​ថ្ងៃ​។

លោក​បន្ត​ថា ​ពិព័រ​ណ៍​​ស្នាដៃ​របស់​និស្សិត​មាន​ចាប់តាំងពី​ឆ្នាំ​ទី​១ រហូត​ដល់​ឆ្នាំ​ទី​៤ និង​ទី​៥ រួម​នឹង​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​មួយ​ក្នុង​គោលបំណង​យក​ថវិកា​ទាំង​អស់នោះ ជួយ​ដល់មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​មាន​ក្មេង​ៗ​ជា​ច្រើន​កំពុង​ពិនិត្យ​ និង​ព្យាបាល​ជា​រៀងរាល់ថ្ងៃ ហើយ​សកលវិទ្យា​នាំ​ថវិកា​ដែល​បាន​មក​ពី​កម្មវិធី​មួយ​នេះ គឺ​ដើម្បី​ជួយ​សម្រាល​បន្ទុក​មន្ទីរពេទ្យ​មួយ​នេះ​ផង​ដែរ​។

ចំពោះ​ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​និស្សិត​វិញ គឺ​មាន​ពីរ​ផ្នែក​៖ ទី​១-​ស្ថាបត្យកម្ម និង​សំណង់​ស៊ី​វិល ទី​២-​ការ​បង្ហាញឱ​សថ​របស់​និស្សិត​ផ្នែក​សុខាភិបាល​បាន​ផលិត​។ លោក​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា​ «ក្រុម​និស្សិត​ដែល​នាំមុខ​នៅ​ក្នុង​ការ​តាំង​ពិ​ព័រណ៍​នេះ គឺ​ពួក​គេ​មក​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​មហាវិទ្យាល័យ​សង្គម​»​។

លោក មួន ស៊ី​ម៉េ​ង និស្សិត​ឆ្នាំ​ទី​៣ នៃ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​ផ្នែក​ស្ថាបត្យកម្ម និង​នគរ​រូប​នី​យ​វិទ្យា​ចាត់​ទុក​ការ​តាំង​ពិ​ព័រណ៍នេះ ​គឺជា​កម្មវិធី​មួយ​ល្អ ដើម្បី​ឲ្យ​និស្សិត​បង្ហាញ​ពី​ស្នាដៃ​របស់​ពួក​គេ​។ និស្សិត​ឆ្នាំ​ទី​៣​រូប​នេះ​បាន​បន្ថែម​ថា វា​បាន​បង្ហាញ​ពី​ស្នាដៃ​និស្សិត​ក្នុង​ការ​គូរ​ប្លង់ ដែល​មាន​ទាំង​រូបសំណាក​អគារ ដូច​យើង​បាន​សាងសង់​ពិត​ៗ ហើយ​សកម្មភាព​នេះ វា​បាន​បង្ហាញ​ពី​រីក​ចម្រើន​ខាង​ផ្នែក​ស្ថាបត្យកម្ម​ ដើម្បី​បង្ហាញ​ទៅ​ដល់​ប្អូន​ៗ នៅ​សាលា​​ផ្សេង​ៗ​បានដឹង​។ សម្រាប់​ម​ហិ​ច្ឆតា​របស់​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់​នេះ ចង់​ឲ្យ​សកល​វិទ្យាល័យ​យក​ស្នាដៃ​ទាំងនេះ​ទៅ តាំង​បង្ហាញ​នៅ​ទី​សាធារណៈ​ផ្សេង​ៗ​ផង​ដែរ ៕​