ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស ​សម រ​ង្ស៊ី​ ធ្វើ​សមាជ​វិ​សាម​ញ្ញា​បិទទ្វារ​… និង​អាច​មិន​ចូលរួម​បោះ​ឆ្នោត​​ព្រឹទ្ធសភា​ឆ្នាំ​២០១៨ ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ គណបក្ស សម រ​ង្ស៊ី ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នេះ បាន​

រាជធានី​ភ្នំពេញ​៖ គណបក្ស សម រ​ង្ស៊ី ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នេះ បាន​រៀបចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជិត​១០០​នាក់ ហើយ​សមាជ​នេះ​បាន​រៀបចំ​នៅ​បរិវេណ​ផ្ទះ​លោក សម រ​ង្ស៊ី ខាងក្រោយ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ CNRP សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។ ប៉ុន្តែ​សមាជ​នោះ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូល​យក​ព័​ត៌​មាន​នោះ​ទេ​។​

យោង​តាម​លោក​ ទាវ វ​ណ្ណុ​ល ​សមាជិក​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​ស្តីទី​គណបក្ស​ សម រ​ង្ស៊ី​ ដែល​ទើប​ប្តូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើងទៀន​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្បែរ​ស្នាក់​ការ​គណបក្ស​​សង្គ្រោះ​ជាតិ​ថា សមាជ​នេះ​បាន​ប្តូរ​តែ​ឈ្មោះ​ពី​គណបក្ស​សមរ​ង្ស៊ី ទៅ​ជា «គណបក្ស​ភ្លើងទៀន​» ហើយ​រូប​សញ្ញា​របស់​គណ​បក្ស​នៅ​តែ​ភ្លើងទៀន​ដដែល​។

លោក​បាន​លើក​ឡើង​ថា​៖ «​គណបក្ស​ភ្លើងទៀន​របស់​យើងខ្ញុំ​នឹងមិន​ចូល​បោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ព្រឹទ្ធសភា​ពនៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៨​ទេ។ ចំពោះសមាជិក​បក្ស ​បើ​គេ​ចង់ទៅ​ចូលរួម​ជា​មួយ​គណបក្ស​ដទៃ​ក៏​ទៅ​ចុះ ​វា​ជា​សិទ្ធិ​របស់​ពួក​គេ ព្រោះ​បក្ស​យើង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ»​។ «​គណបក្ស​មិន​ទាន់​ច្បាស់​ទេ ព្រោះ​អាស្រ័យ​លើ​ស្ថានការណ៍​នយោបាយ​ជាក់ស្តែង​ដូចដែល​អ្នក​សារ​ព័​ត៌​មាន​ដឹង​ហើយ ពេល​ខ្លះ​ស្ថានភាព​នយោបាយ​ប្រែប្រួល​លឿន​ណា​ស់ យើង​មិន​អាច​នឹង​ស្មាន​ដល់»៕