ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អាត់ ខែ​ម យក​អំណោយ​ប្រគល់ជូន​គ្រួសារ​សព​ដោយ​រន្ទះបា.ញ់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ស្វាយចេក បាន​ដឹកនាំ​ស្នងការ​រង នាយការិយាល័យ ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ឃុំ​ផ្គាំ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​នាំ​យក​អំណោយ​របស់​ឯកឧត្តម ឧបនាយក​នាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ នាំ​យក​អ​ណោ​យ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា ទៅ​ចូលរួម និង​ឧបត្ថម្ភ​ល់​គ្រួសារ​សព​ដែល​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​។ សព​ជន​រង​គ្រោះ​ឈ្មោះ គី សៅ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ មាន​ប្រពន្ធ​ឈ្មោះ ប៉េង សារ៉ូ អាយុ​៣២​ឆ្នាំ និង​កូនស្រី​ម្នាក់​ទើប​មាន​អាយុ​១​ឆ្នាំ ឈ្មោះ​សៅ ណា​ឆា ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៨ ខែ​ញ្ញា ឆ្នាំ​២០១៧ នៅ​ពេល​ដែល​ផ្ទៃមេឃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ និង​ផ្គរ​រន្ទះ ជន​រង​គ្រោះ​បាន​យក​ម៉ោង​ទៅ​ដាក់​នៅ​វាល​ខាងត្បូង​ផ្ទះ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ​។ ពេល​ដើរ​ចេញពីផ្ទះ​ទើបបាន​ប្រហែល​១០០​ម៉ែត្រ មិន​ទាំង​បាន​ដល់​គោលដៅ​ផង​ក៏​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់ ដោយ​បន្សល់​ទុក​ប្រពន្ធ និង​កូនស្រី​ម្នាក់ ទើប​មាន​អាយុ​១​ខួប​។ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ស្វាយចេក និង​ដឹកនាំ​ស្នងការ​រង នាយការិយាល័យ ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ឃុំ​ផ្គាំ បាន​នាំ​យក​អំណោយ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ រួម​មាន​៖ អង្ករ​៥០​គ​.​ក្រ​,​ទឹកស៊ីអ៊ីវ​៤​យួរ​,​ទឹកត្រី​៤​យួរ​,​ទឹក​៩​យួរ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ដើម្បី​ចូលរួម ឧបត្ថម្ភ​នៅ​ក្នុង​កម្មវិធី​បុណ្យ​នេះ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ពេល​មេឃ​ភ្លៀង​មាន​ផ្គរ​រន្ទះ​កុំ​ចេញ​ក្រៅ និង​មិន​ឲ្យ​និយាយ​ទូរស័ព្ទ ឬ​កាន់​របស់​ដែល​មាន​ជាតិ​ដែក​ផង​ដែរ​។ បើ​នៅ​វាលស្រែ​ឃើញ​មេឃ​រកកល់ភ្លៀង ត្រូវ​រួសរាន់​ប្រញាប់​មក​ផ្ទះ ឬ​រក​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​។ មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ថ្លែង​នូវ​ការ​ចូលរួម រំលែក​មរណៈទុក្ខ ពី​សំណាក់​ឯកឧត្តម កែ គឹ​ម​យ៉ា​ន និង​រូ​ម​លោក​ផ្ទាល់ រួម​ទាំង​ក្រុម​គ្រួសារ ចូលរួម​សោកស្តាយ នូវ​ការ​បាត់​ប្តី ឪពុក​ជាទី​ស្រលាញ់ ក៏​ដូច​ជា​បាត់បង់​សមាជិក​មួយ​រូប​ដ៏​ល្អ​នោះ​ផង​ដែរ​។ នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រជា​ការពារ​ភូមិ​ស្វាយសរ ឃុំ​ផ្គាំ និង​ណែនាំ​ចូលរួម​ឲ្យ​ចូល​សស្រាក់សស្រាំ ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ផ្គាំ ក្នុង​កិច្ច​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ក្នុង​មូលដ្ឋាន សំដៅ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខដុមរមនា​៕