ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Uber នាំយកបច្ចេកវិទ្យាថ្មី មកកាន់រាជធានីភ្នំពេញ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាប់ពី​ថ្ងៃនេះ​ទៅ ប្រជាជន​កម្ពុជាគ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​លើ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន នឹង​ទទួល​បាន​សេវា​ដឹក​ជញ្ជូន​ធ្វើ​

រាជធានីភ្នំពេញ ៖ ចាប់ពី​ថ្ងៃនេះ​ទៅ ប្រជាជន​កម្ពុជាគ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​លើ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន នឹង​ទទួល​បាន​សេវា​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​តម្លៃ​សមរម្យ មាន​ទំនុកចិត្ត និង​សុវត្ថិភាព ក៏​ដូច​ជា​មធ្យោបាយ​ថ្មី​ងាយស្រួល ​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម ដោយសារ Uber បង្ហាញ​វត្តមាន​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​។

លោក Brooks Entwistle នាយក​គ្រប់គ្រង​អាជីវកម្ម ក្រុមហ៊ុន Uber បាន​មាន​ប្រសាសន៍​ថា «យើងខ្ញុំ​ពិតជា​រំភើប​រីករាយ​ក្រៃ​លែង​ក្នុង​ការ​សម្ពោធ​ដំណើរការ​បច្ចេកវិទ្យា ridesharing នៅ​កម្ពុជា ដើម្បី​បម្រើសេវា​ជូន​អ្នក​ធ្វើ​ដំណើរ អ្នកបើកបរ​ជា​ដៃគូ និង​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​។ ពិធី​សម្ពោធ​នេះ ជា​សក្ខីភាព​បង្ហាញ​ពី​កម្លាំង​ច​លករ​របស់​យើង​ដែល​កំពុង​រីក​ចម្រើន​ជោគជ័យ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។ យើង​ពិតជា​មិន​អាច​សម្រេច​ជោគជ័យ​នេះ​បាន​ទេ បើ​គ្មាន​ការ​ចូលរួម​គាំទ្រ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​រាជរដ្ឋាភិបាល​កម្ពុជា» ។

Uber សូម​សម្ដែង​នូវ​អំណរ​សាទរ​ដែល​កម្ពុជា​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនើប​មួយ​ចំនួន​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​តំបន់​អាស៊ី ជាក់ស្តែង​កម្ពុជា ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អាស៊ី​ដែល​ចាប់ផ្ដើម​អនុវត្ត​ការងារ​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា ridesharing មុន​ពេល​សេវាកម្ម ridesharing របស់​ក្រុមហ៊ុន​Uber សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​ទាំងនេះ​ជា​ការ​រួមចំណែក​ដល់​វិស័យសេដ្ឋកិច្ច ជាមួយ​សក្ដានុពល​ឈានមុខ​គេ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​បច្ចេកវិទ្យា និង​ឱកាស​ថ្មី​ៗ​។