ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​ដែក​បាន​១​រថយន្ត​ហើយ ញ៉ាម​មក​បោក​១​រថយន្ត​ទៀត មានអី​ជាប់​ខ្នោះ​៣​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​អី​ស្លា​ម​ចំនួន​៣​នាក់ បាន​ប្រើ​ល្បិច និង​ប្រើ​ឈ្មោះ​ថៅកែ​ភោជនីយដ្ឋាន​《​ម៉ា​ណា​គី​》 ទៅ​ឆបោក​អ្នកលក់​ដែក​គ្រឿងសំណង់​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​អី​ស្លា​ម​ចំនួន​៣​នាក់ បាន​ប្រើ​ល្បិច និង​ប្រើ​ឈ្មោះ​ថៅកែ​ភោជនីយដ្ឋាន​《​ម៉ា​ណា​គី​》 ទៅ​ឆបោក​អ្នកលក់​ដែក​គ្រឿងសំណង់​មួយ​កន្លែង យក​ដែក​បាន​១​រថយន្ត​មាន​តម្លៃ​ជិត​៣​ពាន់​ដុល្លារ និង​បាន​យក​ទៅ​លក់​យក​លុយ​ចែក​គ្នា​ចាយ ថ្ងៃ​បន្ទាប់​បាន​ធ្វើ​សកម្មភាព​បោក​ម្ដងទៀត ប៉ុន្តែ​ត្រូវ​បាន​អ្នកលក់​ដែក​មានការ​សង្ស័យ ក៏​បាន​ប្ដឹង​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ។

ហេតុការណ៍​ឆបោក​នេះ លើក​ចុង​ក្រោយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ដេប៉ូ​លក់​គ្រឿងសំណង់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ត្រូវ​ចាប់ខ្លួន​បាន​ទាំង​៣​នាក់ កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ខណៈ​ពេល​ដែល​ពួក​ជនខិលខូច​ខាងលើ ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ដល់​ជិត​ក្រុមហ៊ុន​រថយន្ត​ម៊ែ​សឺ​ដែ​ស ស្ថិត​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៣​នាក់​ខាងលើ​នោះ​មាន ១.​ឈ្មោះ កូប ម៉ាស់​ម៉ូត អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ​អី​ស្លា​ម មុខរបរ​នេសាទ​ត្រី​, ២.​ឈ្មោះ វី ម៉ាត់​លី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​អី​ស្លា​ម មុខរបរ​នេសាទ​ត្រី​, ៣.​ឈ្មោះ សួន វ​ណ្ណា​រ៉ា ហៅ​ឌី  អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ អ្នក​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ក្រោយ​ការ​ចាប់ខ្លួន នគរបាល​ខណ្ឌដង្កោ​បាន​ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​យី​ធូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៤៥៧៧ ដែល​មាន​ដែក​ទីប​ជ្រុង​ចំនួន​៣៧០​ដើម​នៅ​លើ​នោះ​, ម៉ូតូ​មួយ​គ្រឿង​ម៉ាក​PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GI-៧០៧៧, និង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​១​គ្រឿង ។ ចំណែក​អ្នកលក់​ដែក​គ្រឿងសំណង់ ដែល​ចាញ់បោក​ក្រុម​បុរស​ខ្មែរ​អី​ស្លា​ម​នោះ​ឈ្មោះ គ្រី ឡេ​ង​ស៊ា​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ព្រ​ង សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ៕