ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​ស្រវឹង​គួប ប្រពន្ធ​ទាញ​កំណាត់ឈើ​សំពង​ប្តី ជ្រុលដៃ​បណ្ដាល​ឲ្យ​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ប្រមឹក​ម្នាក់ ត្រូវ​បាន​ប្រពន្ធ​វាយ​នឹង​កំណាត់ឈើ បណ្តាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត ដោយសារ​តែ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា

ខេត្តព្រៃវែង ៖ បុរស​ប្រមឹក​ម្នាក់ ត្រូវ​បាន​ប្រពន្ធ​វាយ​នឹង​កំណាត់ឈើ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា ក្នុង​ពេល​ដែល​បុរស​ជា​ប្តី​ស្រវឹងស្រា​ខ្លាំង ។ ហេតុការណ៍​ដែល​កម្រ​នឹង​ប្រទះ​ឃើញ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ឡឹ​ក ទិ​ត្យ អាយុ​៤៨​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ និង​ជា​ជន​ដៃដល់​មានឈ្មោះ ឡឹ​ក គី​ម អាយុ​៥០​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ជាមួយ​គ្នា​ក្នុងផ្ទះ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ប្តី បាន​ទៅ​ផឹកស្រា​ជាមួយ​អ្នក​ភូមិ​រហូត​ស្រវឹង ទើប​ត្រលប់​ទៅ​ផ្ទះ​វិញ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ពេល​ឃើញ​ប្តី​មក​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ក៏​កើតការ​ខឹងសម្បា​ក្តៅ​ក្រហល់ក្រហាយ ព្រោះ​ប្តី​ស្រវឹង​រាល់ថ្ងៃ ហើយ​ក៏​បាន​ជេរ​បញ្ចោរ​ដាក់​ប្តី ដើម្បី​ឲ្យ​ធូរទ្រូង​ប៉ុន្តែ​ពេល​ត្រូវ​ប្រពន្ធ​ជេរ ជន​រង​គ្រោះជា​ប្តី​ក៏​ខឹងសម្បា ហើយ​តបត​ពាក្យ​សម្តី រហូត​កើត​ទៅ​ជា​ជម្លោះ​តឹង​សរសៃ​រក​ដាក់​គ្នា ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ទាញ​យក​កំណាត់ឈើ​វាយ​ទៅ​លើ​ផ្ទៃមុខ​ប្តី​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រង់​ត្រចៀក​ខាងឆ្វេង និង​ក្រោម​ចង្កា​ខាងឆ្វេង ប៉ុន្តែ​ភ្លាម​ៗ​នោះ​មាន​អ្នក​ជិតខាង​ទៅ​ជួយ​ឃាត់ និង​រាយ​ការ​ណ៌​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម ដោយ​មើលឃើញ​ស្ថានភាព​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ សមត្ថកិច្ច​ក៏​បាន​ដឹក​យក​ជន​រង​គ្រោះជា​ប្តី មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល ប៉ុន្តែ​រហូត​ដល់​ម៉ោង​០១​និង​៤៥​នាទី​កណ្តាលអធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​តែ​ម្តង ។ ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ និង​ជា​ជន​ដៃដល់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​កើតហេតុ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕