ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ និង​ធន់ ចាន់​តាក់ ដល់​ម៉ោង​ឡើង​វ៉ៃ​ជាមួយ​ថៃ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៣០ កញ្ញា ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​

រាជធានី​ភ្នំពេញ ៖  នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៣០ កញ្ញា  ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ដល់កំណត់​ត្រូវ​ប្រកួត​យក​៣​ពិន្ទុ​ឆ្ពោះទៅ​ដណ្តើម​ខ្សែក្រវាត់​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ អ្វី​ដែល​គេ​កត់សម្គាល់សម្រាប់​ការ​ប្រកួត​លើក​នេះ​គឺ​កីឡាករ​កម្ពុជា​វ័យក្មេង​ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ជើង​ចាស់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​ដឹង​ថា តើ​អ្នក​ណា​នឹង​យក​បាន​៣​ពិន្ទុ​នៅឡើយ​ទេ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅវេលា​ម៉ោង​២​រសៀល​ស្អែក​នេះ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​រសៀល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​មក​ទស្សនា​ដល់​ស្ទី​ឌី​យោ​កកកុញ ដោយសារ​តែ​មុន​ការ​ប្រដាល់​គឺជា​វេទិកា​តន្ត្រី​បន្ត​ផ្ទាល់​ផង ។ កីឡាករ​កម្ពុជា​២​រូប​គឺ​ជើង​ខ្លាំង​ផា​ន់ គ្រាន់ និង​ធន់ ចាន់​តាក់ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ហើយ​គ្រាន់តែ​បាន
ដឹង​ភ្លាម​ពួក​គេ​សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួ​យស​ប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូបដែល​មានឈ្មោះ​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល​ថ្ងៃ​នោះ កីឡាករផា​ន់ គ្រាន់ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃដែល​មាន​វិជ្ជា​គុន​ខ្លាំង​មិនធម្មតា​ក្ដី ។ គេ​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ឈ្មោះ Phat Phayak ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ស្អែក ។ លោក​ថា ជំនួប​រវាង​ពួក​គេ​ជា​រឿង​សំខាន់ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​ពិន្ទុ​ហើយ គឺ​ត្រូវ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ទៅ​ទៀត ។

ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ។ លោក​ថា កីឡាករ ផា​ន់គ្រាន់ អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិ​ការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​ឃើញ​នា​ពេល​កន្លងមក ។ កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង​សមត្ថភាព​បើ​មើល​លើ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ទើប​លោក​យល់​ថា គេ​អាច​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​លើក​នេះ ។ លោក​និយាយ​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៥​លើក ឈ្នះ​៦៥​លើក ចាញ់​១០​លើក និង​មិន​ដែល​ស្មើ ក្នុង​ពេល​កីឡាករ​កម្ពុជា​ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​៩៩​លើក ឈ្នះ​៨១​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក​។

សម្រាប់​កីឡាករ ធន់ ចាន់​តាក់ លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ថៃ​ឈ្មោះ​Phat Chhayden​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ពិន្ទុនេះ​ដែរ​​ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ធន់ ចាន់​តាក់ គឺជា​កីឡាករ​មិនធម្មតា ដោយ​លោក​បាន​ចាត់​ទុក​ថា​គឺជា​ជើង​ខ្លាំង និង​ធនធាន​កីឡាករ​វ័យក្មេង​ដ៏​កម្រ​នោះ​ផង ។ ជាក់ស្ដែង​គេ​ឈ្នះ​ជា​ប្រចាំ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករបរទេស​នា​ពេល​កន្លង​មក ទើប​មានមុខ​បាន​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ ។ លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គេ​គឺជា​ជើង​ចាស់ និង​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៨​លើក ឈ្នះ​៦៣​លើក ចាញ់​១៦​លើក និង​មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦១​លើក ឈ្នះ​៥២​លើក ចាញ់​៩​លើក និង​មិន​ដែល​ស្មើ​ដូច​គ្នា ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដដែល​នេះ​ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ខណៈ​នៅ​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស​ឯណោះ​វិញ​ក៏​មានការ​ប្រកួត​ជម្រុះ​៣២​នាក់​យក​១៦​នាក់​សម្រាប់ស​ប្ដា​ហ៍​ទី​៥​ដែល​ការ​ប្រកួត​ចាប់ផ្ដើម​ពី​ម៉ោង​៥​ល្ងាច​តទៅ ៕