ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ ហាត់ប្រាណ​បន្ទាប់​ពី​រៀនរួច ​ជួយ​អ្វីខ្លះដល់យើង

6 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ធ្វើ​លំ​ហាត់ប្រាណ ភ្លាម​ៗ​បន្ទាប់​ពី​រៀន​អ្វី​ថ្មី​មួយ​អាច​ជួយ​ឲ្យ​សិស្ស ជា​ពិសេស​ក្មេង​ស្រី​ចង​ចាំ​អ្វី​ដែល​រៀន​នៅ​សាលារៀន​បាន​ច្រើន ។ ការ​ពិសោធន៍​ចំនួន​៤ ដែល​មាន​អ្នកចូលរួម​ចំនួន​២៦៥​នាក់​បាន​ធ្វើ​លំ​ហាត់ប្រាណ​រយៈពេល​៥​នាទី​បន្ទាប់​ពី​រៀន ឬ​មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ​បន្ទាប់​ពី​រៀន​។ ទោះបីជា​កម្លាំង​នៃ​ប្រសិទ្ធភាព​មាន​ភាព​ខុស​គ្នា​រវាង​ការ​ពិសោធ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​ធ្វើ​លំ​ហាត់ប្រាណ​បន្ទាប់​ពី​រៀន​ចង​ចាំ​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​ល្អ​ជាង​អ្នក​ដែល​មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ ។

ការ​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​តិ្ត​ប​ត្រ Cognitive Research: Principles and Implications បន្ថែម​លើ​ការ​ប្រមូល​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ក្រោយ​ពេល​សិក្សា​អាច​នាំ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៃ​ការ​ចង​ចាំ ។

លោក Steven Most ពី​សាកលវិទ្យាល័យ University of New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា ៖ « ឥទ្ធិពល​របស់​វា​កើត​មាន​ឡើង​បន្ទាប់​ពី​អ្នកចូលរួម​បាន​សិក្សា​ពី​សម្ភារ​នោះ​មាន​ន័យ​ថា​វា​បាន​ជួយ​បង្កើន​ការ​រៀនសូត្រ​ទាក់ទង​នឹង​សម្ភារ​»​។ លោក​បាន​និយាយ​ទៀត​ថា ៖ « ប៉ុន្តែ​ប្រសិទ្ធភាព​នេះ​មិន​បាន​លេចឡើង​ក្នុង​ចំនោម​បុរស​ដែល​ចូលរួម​ក្នុង​ការ​ពិសោធ​ណាមួយ​ឡើយ ។ វា​មិន​ច្បាស់​ទេ​ថា​នេះ​ជា​ភាព​ខុស​គ្នា​រវាង​ភេទ​ទាំង​២ ឬ​ដោយសារ លក្ខខណ្ឌ​ពិសោធន៍​ដែល​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នេះ​លេចឡើង​ក្នុង​ចំណោម​ស្ត្រី តែ​មិនមែន​បុរស »​។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ការ​ស្រាវជ្រាវ​នេះ​គួរតែ​លើកទឹកចិត្ត​ដល់​សាលារៀន និង​សូ​ម្បី​តែ​អ្នក​ថែទាំ​កុមារ​នៅ​តាម​ផ្ទះ ដែល​ការ​ចង​ចាំ​គឺជា​កង្វល់​ចំបង​មួយ​ដើម្បី​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​ទម្លាប់​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចង​ចាំ​របស់​ពួក​គេ ៕