ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ

6 ឆ្នាំ មុន

អ្នក​ដែល​មិនសូវ​បញ្ចេញ​ពលកម្ម ឬ​ក៏​មិនសូវ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ជា​ទូទៅ​ច្រើន​តែ​ជួប​បញ្ហា​ជា​ច្រើន​ដូច​ជា

ការ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀងទាត់ ពិតជា​ផ្តល់​សារ​ប្រ​យោ​ជាន៍​ច្រើន​ចំពោះ​សុខភាព មាន​ទាំង​សុខភាព​រាង​កាយ​ផ្លូវចិត្ត និង​សម្រស់ ។ អ្នក​ដែល​មិនសូវ​បញ្ចេញ​ពលកម្ម ឬ​ក៏​មិនសូវ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ជា​ទូទៅ​ច្រើន​តែ​ជួប​បញ្ហា​ជា​ច្រើន​ដូច​ជា ធាត់​លើស​ទម្ងន់់ ឈឺសន្លាក់ អាច​កើត​មាន​ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ។

ចំពោះ​សារ​ប្រយោជន៍​ដែល​បាន​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀត​ង​ទាត់​មាន​ដូច​ជា​៖

-​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ទាំងអស់​ទូ​ទាំង​រាង​កាយ ដើរ​ស្រួល​សម្រាប់​ចលនា​រាង​កាយ និង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ពេលវេលា​ប្រតិកម្ម​របស់​អ្នក ។
-​បង្កើន​សមត្ថភាព​សួត ដើម្បី​ធ្វើការ​មាន​ប្រសិទ្ធភាព ។
-​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ដើរ​បាន​ល្អ ពិសេស​បេះដូង​អាច​ច្របាច់​ឈាម​កាន់តែ​ច្រើន​យ៉ាង​មាន​ប្រសិទ្ធភាព និង​អាច​កាត់​បន្ថយ​បន្ទុក​ការងារ​លើ​បេះដូង ។
-​ការ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀងទាត់​ពិតជា​បាន​រួមចំណែក​ក្នុង​ការ​ជឿជាក់​លើ​ខ្លួនឯង និង​ជួយ​សម្រួល​ជាមួយនឹង​ភាព​តានតឹង ស្ត្រេ​ស ដែល​តែងតែ​កើត​មាន​លើ​មនុស្ស​គ្រប់​រូប និង​ជា​រៀងរាល់ថ្ងៃ ដែល​អាច​ឈាន​ដល់​ការ​កើត​មាន​ជំងឺផ្លូវចិត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

-​ពង្រឹង​សាច់ដុំ ការ​លើក​ដុំ​ដែក នឹង​ជួយ​ដល់​សុខភាព​ស្បែក​របស់​អ្នកមាន​ភាព​ស្រស់ថ្លា រាង​កាយ​មាំមួន ។
-​កម្ចាត់​ជាតិពុល​លើ​ស្បែក ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​វិធី​ល្អ​បំផុត ដើម្បី​បញ្ចេញ​ជាតិពុល និង​វិទ្យុសកម្ម​ពី​ស្បែក​ដោយ​ពុំ​បណ្តាល​ឱ្យ​ស្ទះ​រន្ធ​ញើស​ទេ ពិសេស​កាត់​បន្ថយ​ភាពធាត់ ។

-​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​អ្នក​បាន​យ៉ាង​ងាយស្រួល ។ សកម្មភាព​រាង​កាយ​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ងងុយគេង និង​គេង​បាន​យ៉ាង​ស្កប់ស្កល់​។ នៅ​ពេល​ដែល​អ្នក​បាន​គេង​នោះ ភ្នែក​របស់​អ្នក​នឹង​មិន​ហើម ហើយ​មិន​ខ្មៅ​ទេ ។ ទោះបីជា​លោក​អ្នក​មមាញឹក​យ៉ាងណា​ក៏​ដោយ ដើម្បី​ឱ្យ​សុខភាព​ល្អ និង​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ក្នុង​១​ថ្ងៃ​អ្នក​គួរតែ​ចំណាយពេល​ត្រឹម​១៥​ទៅ​២០​នាទី ដូច​ជា​រត់ ជិះ​កង់ ឬ​ក៏​ហែល​ទឹក ឬ​បញ្ចេញ​ពលកម្ម​នានា ដែល​មិន​ធ្ងន់​ពេក ដើម្បី​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​តាម​រយៈ​ញើស ៕