ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​តវ៉ា​ការ​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល
ក្រុម​បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ខណៈ​ពេល​ក្រុង​សេ​អ៊ូ​ល​ភ្ជាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​លបា.ញ់​ពី​កូរ៉េ​ខាងជើង ។

១-​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​តវ៉ា​ការ​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល
ក្រុម​បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ខណៈ​ពេល​ក្រុង​សេ​អ៊ូ​ល​ភ្ជាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​លបាញ់​ពី​កូរ៉េ​ខាងជើង ។

២-​អីុ​ស្រា​អែ​ល​វាយប្រហារ​រោងចក្រ​អាវុធ​គីមី​នៅ​ស៊ី​រី
កងទ័ព​ស៊ី​រី​បញ្ជាក់​ថា អុ​ី​ស្រា​អែ​ល​បាន​វាយប្រហារ​ទីតាំង​របស់​ខ្លួន​មួយ​ក្នុង​ខេត្ត​ហា​ម៉ា​ខណៈ​ពេល​ក្រុម​សង្កេតការណ៍​បញ្ជាក់​ថា ជា​សាខា​មួយ​របស់​រដ្ឋាភិបាល​ស៊ី​រី​ផលិត​អាវុធ​គីមី ។

៣-​រថយន្ត​ផ្ទះ​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ
រថយន្ត​«RV»​ឬ​«​រថយន្ត​ផ្ទះ​»​មាន​តម្លៃ​៣,៥​លាន​ដុល្លារ​ផលិត​ដោយ​ក្រុមហ៊ុន​«Tech Comany Furrion»​នៅ​លើដំបូល​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ និង​ជា​រថយន្ត​មួយ​ប្រភេទ​អាច​ធ្វើ​ដំណើរ​ចល័ត​នៅ​គ្រប់​ទិស​ទី ។

៤-​ក្រពើ​ជា​មិត្តសម្លាញ់​របស់​មនុស្ស
ក្មេង​ប្រុស​ម្នាក់​ប្រឡែង​លេង​ជាមួយ​ក្រពើ​រៀងរាល់ថ្ងៃ រួម​ទាំង​ជិះ​ដើរ​កម្សាន្ត បញ្ហា​នេះ​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​ថា ក្រពើ​ប្រហែលជា​ក្មេង​រូប​នោះ​ផ្តល់​ចំណី​នៅ​គ្រប់ពេល ឬ​ចិញ្ចឹម​តាំងពី​តូច​ទើប​ហ៊ាន​ប្រឡែង​បែប​នេះ ។

៥-​រុ​ស្ស៊ី​ធ្វើ​សមយុទ្ធ​ខុស​គោលដៅ
ទ័ព​រុ​ស្ស៊ី​បាន​ស្លាប់​ម្នាក់ និង​៥​នាក់​ទៀត​រង​របួស​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្បែរ​ក្រុង​សេន​ពី​ទ័​រ​ស៊្បើ​ក ព្រោះតែ​បាញ់​ខុស​គោលដៅ ។

៦-​យន្តហោះ​កំពុង​វាយលុក​ទីផ្សារ​នៅ​ចិន
ក្រុមហ៊ុន​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​គ្រោង​វាយលុក​ទីផ្សារ​នៅ​ចិន​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ ព្រោះ​មាន​តម្រូវការ​យន្តហោះ​បន្ថែម​ជាង​៧២៤០​គ្រឿង​មាន​តម្លៃ​ជាង​១​លាន​លាន​ដុល្លារ ។

៧-​ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ចូល​រៀន
ព្រះ​អង្គ George ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់វី​ល្លៀម​នៃ​ចក្រភព​អង់គ្លេស​បាន​ចូល​រៀន​ក្នុង​សាលា​ឯកជន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៧ ។

៨-​អា​មេ​រិ​ក​បាញ់​ខ្លា​ព្រោះ​លោត​ត្របាក់​ឆ្កែ
ប៉ូលិស​អា​មេ​រិ​ក​នៅ​អា​ត្ល​ង់​តា​បាន​បាញ់​សម្លាប់​ខ្លា​ញី​អាយុ​៦​ឆ្នាំ​មួយ​ក្បាល ខណៈ​ពេល​វា​លួច​ចេញពី​ទ្រុង​ចូល​ទីប្រជុំជន និង​ត្របាក់​ឆ្កែ​នៅ​ក្រុង​អា​ត្ល​ង់​តា រដ្ឋ​ហ្ស​ក​ហ្សុ​ី ។

៩-​ជាង​បំពាក់​គ្រោង​របស់​មនុស្ស​យន្ត
មនុស្ស​យន្ត​«Mobile Suit Gundam»​ស៊េរី​RX-O​ត្រូវ​បាន​ក្រុម​ជាង​បំពាក់​ឧបករណ៍​នានា​ចេញ​ជា​រូបរាង​ដាក់​តាំង​បង្ហាញ​ត្រង់​កន្លែង​មនុស្ស​យន្ត​«Gundam»​ស៊េរី​RX-78-2​នៅ​ខាង​មុខ​ហាង​Diuer City Tokyo Plaza​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

១០-​កូរ៉េ​ខាងត្បូង​មិន​ឱ្យ​ពលរដ្ឋ​នៅ​ចិន​និយាយ​ពី​ប្រព័ន្ធ​មី​ស៊ី​ល
រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក្រើនរំលឹក​ពលរដ្ឋ​របស់​ខ្លួន​នៅ​ចិន​គួរ​ចៀសវាង​រៀបរាប់​ពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) ដើម្បី​ការពារ​ជម្លោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ៕