ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! តោង​រថភ្លើង​រត់ល្បឿន​យ៉ាងនេះ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​លួច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​តោង​នឹង​ផ្លិត​បក់​ទឹក​ខាងក្រោយ ខណៈ​រថភ្លើង​រត់​ក្នុង​ល្បឿន​លឿន​ជាង​១១២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ទីក្រុង​ភើ​ត ប្រទេស​អូស្ត្រាលី ។ អ្នក​ប្រទះ​ឃើញ​បាន​ថត​វី​ដេ​អូ​ឃ្លី​ប ។

វី​ដេ​អូ​ឃ្លី​ប​ត្រូវ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​ថា​«​នៅ​ពេល​អ្នក​មិន​ចង់​ធ្វើ​ដំណើរ​តាម​រថភ្លើង​អ្នក​នៅ​ទី​នេះ​ក៏​បាន​» ។ ABC​ផ្សាយ​ថា​បុរស​ដែល​មាន​អាយុ​២៣​ឆ្នាំ​រូប​នោះ​ឡើង​ពីក្រោយ​រថភ្លើង​មុន​ពេល​ចាក​ចេញពី​ស្ថានីយ​«Leederville»​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០១៧ ។ ក្រោយមក​រូបគេ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ពេល​រថភ្លើង​ទៅ​ឈប់​នៅ​ស្ថានីយ​«Stirling»​ក្រុង​ភើ​ត និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ​សុខភាព​ផ្លូវចិត្ត ។

លោកស្រី​Rita Saffioti​រដ្ឋមន្ត្រីក្រសួង​គមនាគមន៍​អូស្ត្រាលី​បញ្ជាក់​ថា អ្នកជំនាញ​នឹង​សុ​ើ​ប​អង្កេត​លើ​រឿង​នេះ និង​ក្រើនរំលឹក​ថា​«​ពលរដ្ឋ​ទូទៅ​មិន​គួរ​ប្រតិបត្តិ​នៅ​លើ​រថភ្លើង​បែប​នោះ​ទេ ព្រោះ​អាច​បង្ក​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​បាន​» ៕