ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជបណ្ឌិត្យសភា​កម្ពុជា​​បើក​​វេទិកា​​តុមូល​​ស្តី​ពី​​ទំនាក់​ទំនង​​ប្រវត្តិ​សាស្ត្រ​​នយោ​បាយ​​សេដ្ឋ​កិច្ច​​កម្ពុជា​-​ចិន

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រាជបណ្ឌិត្យ​សភាកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បាន

រាជធានីភ្នំពេញ ៖ រាជបណ្ឌិត្យ​សភាកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បានរៀបចំវេទិកាតុមូលស្តីពីទំនាក់ទំនងប្រវត្តិសាស្រ្តកម្ពុជា-ចិន លើវិស័យនយោបាយ សេដ្ឋកិច្ច។ ទំនាក់​ទំនង​នេះ ត្រូវបានក្រុមបណ្ឌិតសភាកម្ពុជាអះអាងថា កើតមានឡើងកំឡុងឆ្នាំ១៩៥៥ រវាងសម្តេចនរោត្តម សីហនុនិងលោកជូ អិនឡាយ អ្នកទទួលបន្ទុកការ​បរទេស​របស់​ក្រុងបាលុង ប្រទេស​ឥណ្ឌូនេស៊ី។

លោកបណ្ឌិត្យសភាចារ្យ ស៊ន សំណាង បានលើកឡើងថា ទំនាក់ទំនងចិន និងកម្ពុជាបានកើតឡើងថា ឆាប់រហ័ស១០ឆ្នាំក្រោយពីជំនួបរវាងសម្តេចសីហនុនិងលោកជូន អិនឡាយ។ កាល​កំឡុង​ពេលនោះអាមេរិកបានដើរមុខចិន។តែកំឡុងឆ្នាំ១៩៦០ប្រទេសកម្ពុជាបានផ្តាច់ទំនងការទូតជាមួយអាមរិក។

លោកបានលើកឡើងថា៖ «បន្ទាប់មកចិនបានដើរមុខអាមេរិកវិញ ហើយអាមរិកបានបង្កើតអង្គការណាតូដែលមានទីតាំងនៅប្រទេសថៃ និងបានទាក់ទាញកម្ពុជាចូលតែកម្ពុជាមិនបានចូលទេ»។ នៅ​ឆ្នាំ១៩៥៨ ពេលនោះមានទាហានវៀតណាម ៣.០០០នាក់ បានចូលមកកម្ពុជានៅតំបន់បរកែវ ។ សម្តេច សីហនុ បានឲ្យអាមេរិកជួយឲ្យវៀតណាមដកចេញ ​តែអាមេរិកថា នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់ប្រទេសទាំងពីរ។ ក្នុងឆ្នាំ១៩៦៥ សម្តេច សីហនុ បានយាងទៅចិន និងប្រកាសថា ចិនជាមិត្តល្អរបស់កម្ពុជា និងជំរុញក្នុងការបិទស្ថានទូតអាមេរិកនៅពេលនោះ​ទំនាក់​ទំនងចិន និងកម្ពុជា បានកើតឡើងនៅកំឡុងឆ្នាំ១៩៥៨។

លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានបណ្ឌិតសភាកម្ពុជាបានលើកឡើងថា៖ កម្ពុជាជាកន្លែងដែលការពារកុម្មុនិស្តរបស់សហភាពសូវៀតណាម។ កាល​ពេលនោះវៀតណាមដើរ​តួនាទី​ជា​បងធំ។ តែកម្ពុជាបានជួយវៀតណាមក្នុងការតស៊ូរវាងវៀតណាមទាំងជើង និងត្បូង និងមានផ្លូវលំហូជីមិញបញ្ជាក់ច្បាស់។ លោកថា៖ «វៀតណាមគួរអរគុណកម្ពុជា»។ តែនៅ​ឆ្នាំ១៩៧៩ វៀត​ណាម​បានជួយដល់កម្ពុជាដែរ។ លោកថា កម្ពុជាជាប្រទេសតូចតែបានក្លាយទៅជាប្រទេសដែលជាកន្លែងសាកល្បងអាវុធរបស់មហាអំណាច។ ពេលអាមេរិកចាប់ដៃជាមួយសាធាណរដ្ឋខ្មែរ បាន​ទម្លា​ក់គ្រាប់បែក និងមានមនុស្សស្លាប់មនុស្សប្រមាណ៣លាននាក់៕