ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​បាន​រន្ទះបា.ញ់​ស្លា.ប់ ចោល​ប្រពន្ធ និង​កូនស្រី

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គួរ​ឲ្យ​អនិច្ចា បុរស​ម្នាក់​មាន​ប្រពន្ធ ទើប​មានកូន​ស្រី​ម្នាក់​អាយុ​១​ខួប ត្រូវ​បាន​រន្ទះបា.ញ់​ស្លា.ប់​ចោល​ប្រពន្ធ

ខេត្តបន្ទាយមានជ័យ ៖ គួរ​ឲ្យ​អនិច្ចា បុរស​ម្នាក់​មាន​ប្រពន្ធ ទើប​មានកូន​ស្រី​ម្នាក់​អាយុ​១​ខួប ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ចោល​ប្រពន្ធ និង​កូន​។ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្គាំ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ គឺ សៅ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។  មាន​ប្រពន្ធ​ឈ្មោះ ប៉េង សារ៉ូ អាយុ​៣២​ឆ្នាំ និង​កូនស្រី​ម្នាក់​ទើប​មាន​អាយុ​១​ឆ្នាំ ឈ្មោះ សៅ ណា​ឆា​។

នៅ​មុន​ពេល​កើតហេតុ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រសៀល មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ហើយ​ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​មង​ទៅ​ដាក់​ត្រី នៅ​វាលស្រែ​ម្នាក់ឯង​ខាងជើង​ភូមិ​តា​ដួល​ចម្ងាយ​៣០០​ម៉ែត្រ​។ ពេល​ដែល​កំពុង​តែ​ដាក់​តែ​រាយ​មង ស្រាប់តែ​រន្ទះបាញ់​ផាំង បណ​ញ​ដាល​ឲ្យ​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម ចោល​ប្រពន្ធ និង​កូនស្រី​។ ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ និង​អ្នក​ជិតខាង​យក​មក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕