ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​សកម្ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា ឃាត់ខ្លួន​បាន​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​មុខ​វត្ត​កែវ​សីមា

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​សកម្ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា ឃាត់ខ្លួន​បាន​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​មុខ​វត្ត​កែវ​សីមា ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦ ។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ តាំ រ​ម្មី ភេទ​ប្រុស ជនជាតិ​ខ្មែរ​អី​ស្លា​ម មាន​ទីលំនៅ​ភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់ ដែល​លាក់​ទុក​ក្នុង​កញ្ចប់​បារី ទូរ​សព្ទ​ដៃ​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕