ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុ​ន ផា​ន់​ណា ជួប​ឡាវ ចំណែក ពៅ សក្ដិ​សិទ្ធ ជួប​ថៃ​នៅ​លើ​សង្វៀនថ្ងៃស្អែកនេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍ MyTV ថ្ងៃ​សុក្រ​ទី​២៩ កញ្ញា ស្អែក​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍ MyTV ថ្ងៃ​សុក្រ​ទី​២៩ កញ្ញា ស្អែក​នេះ កីឡាករ​កម្ពុជា​ចំនួន​២​រូប​ត្រូវ​បានគេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេសនៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​ថា​Ganzberg Uber Fighters​។ អ្នកនិយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូបនេះ​អាច​ទៅ​រួច​ឬ​យ៉ាងណា​ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាពពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

គូ​អន្តរជាតិ​ទី​១ កីឡាករ ផុ​ន ផា​ន់​ណាមក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ធ្លាប់​ប្រកួត៨៣​ដង ឈ្នះ​៦៩​ដង ចាញ់​៩​ដង ស្មើ​៥​ដងនិង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២១​ដង​ត្រូវ​ជួបប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ម៉ុង​ឃុន ស៊ី​ត​ស​ម្រា​ន​ដេ​ត ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ឡាវ​រូប​នេះ​ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ៧០​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ផ្ដួលគូប្រកួត​ឱ្យ​សន្លប់​១៨​ដង ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ពៅ សក្ដិ​សិទ្ធមក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដែល​ធ្លាប់​ប្រកួត៨៦​ដង ឈ្នះ​៥០​ដង ចាញ់​៣០​ដង ស្មើ៦​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះកង​ផា​ខាវ អរ យុ​ត​ថា​ក់​ឆ័​យ ក្នុង​ប្រភេទទម្ងន់​៧១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​៩០​ដង ឈ្នះ​៧០​ដង ចាញ់​១៨​ដងស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់១២​ដង ។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​ការ​ប្រកួត​ថា កីឡាករ​បរទេស​ទាំង​ពីរ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​កម្ពុជា​ពី​មុន​មក​ទេ ទើប​គេពិបាក​ប៉ាន់ស្មាន​លទ្ធផល​ចាញ់​ឈ្នះ​ចុង​ក្រោយដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។ នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួតមិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ផង​ដែរ​។

កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​ប្រកួតជាមួយ​កីឡាករ ថា សា​រុន មក​ពី​ក្លិប​ពន្លឺ​ណេ​អុង  និង​កីឡាករ សំ ភក្ដី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាកប្រកួត​ជាមួយ​កីឡាករ ពុទ្ធ វ៉ា​ន់​ណូ​យ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ៕