ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតែមាន​អារម្មណ៍​នឿយហត់​គឺជា​បញ្ហា​នៃ​សុខភាព

6 ឆ្នាំ មុន

អ្នកដឹង​រួច​ហើយ​ថា​ការ​គេង​ឱ្យ​បាន​ច្រើន​មាន​សារសំខាន់​ណាស់​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក ។ ប៉ុន្តែ​ទោះបីជា​អ្នក​គេង​បាន​យូរ​ក៏​ដោយ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​ហត់នឿយ នោះ​អ្នក​ត្រូវ​គិត​ថា​

អ្នកដឹង​រួច​ហើយ​ថា​ការ​គេង​ឱ្យ​បាន​ច្រើន​មាន​សារសំខាន់​ណាស់​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក ។ ប៉ុន្តែ​ទោះបីជា​អ្នក​គេង​បាន​យូរ​ក៏​ដោយ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​ហត់នឿយ នោះ​អ្នក​ត្រូវ​គិត​ថា​តើ​មាន​បញ្ហា​អ្វី​ទាក់ទង​នឹង​សុខភាព​របស់​អ្នក ។

ខាងក្រោម​នេះ​គឺជា​មូលហេតុ សំខាន់​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង​គ្រប់ពេលវេលា ។

១-​អ្នកមាន​ជំងឺ​ស្លេកស្លាំង
ប្រសិនបើ​អ្នក​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ នោះ​វា​អាច​បណ្តាល​មក​ពី​អ្នកមាន​ជំងឺ​ស្លេកស្លាំង ។ នេះ​គឺជា​ជំងឺ​ទាក់ទង​នឹង​ឈាម​ដែល​កើតឡើង​នៅ​ពេល​មិន​មាន​កោសិកា​ឈាមក្រហម​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​អុក​ស៊ី​សែន​ពី​សួត​ទៅ​កោសិកា និង​ជាលិកា ។

២-​អ្នកមាន​ជំងឺ​បាក់ទឹកចិត្ត
ជំងឺ​បាក់ទឹកចិត្ត​អាច​ប៉ះពាល់​ទាំង​រូបរាង​កាយ  ព្រមទាំង​ការ​អស់កម្លាំង ឈឺក្បាល និង​បញ្ហា​ក្នុង​ការ​គេង ។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​រោគ​សញ្ញា​ទាំងនេះ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ៗ ។

៣-​អ្នក​មិន​ហាត់ប្រាណ
ការ​ធ្វើ​លំ​ហាត់ប្រាណ​ពិតជា​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​ថាមពល​យូរ​ពេញ​មួយ​ថ្ងៃ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ រំញោច​ឲ្យ​មានការ​ផលិត​មី​តូ​កុង​ទ្រី​ថ្មី​ក្នុង​កោសិកា​ដែល​បង្កើន​ថាមពល​ទាំងមូល​នៅ​គ្រប់​កម្រិត​កោសិកា ។

៤-​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម
អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មិន​ប្រើប្រាស់​ជាតិ​ស្ករ​បាន​ត្រឹមត្រូវ​នោះ​ទេ​ដែល​នាំ​ឱ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើនឡើង​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ជា​ថាមពល​។ នេះ​ជា​ហេតុផល​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង​ខ្លាំង​គ្រប់ពេលវេលា ។

៥-​អ្នក​ផឹកទឹក​មិន​គ្រប់គ្រាន់
ប្រសិនបើ​អ្នក​អស់កម្លាំង ហើយ​អ្នក​គិត​ថា​ការ​ទទួលទាន​កាហ្វេ ឬ​តែ​អាច​ជួយ​បាន នោះ​អ្នក​ប្រហែលជា​គិត​ខុស​ហើយ ។ ការ​ខ្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ថាមពល ដូច្នេះ​ហើយ​អ្នក​គួរតែ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ។ ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់ គឺជា​ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ ។

៦-​អ្នក​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ពេក
ជាតិ​ស្ករ​ច្រើន​ពេក​អាច​រំខាន​ដល់​កម្រិត​ថាមពល​របស់​អ្នក ។ ប្រសិនបើ​អ្នក​បរិភោគ​អាហារ ឬ​អាហារ​សម្រន់​ដែល​មាន​ជាតិ​ស្ករ នោះ​ការ​កើនឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ភ្លាម​ៗ​អាច​បណ្តាល​ឱ្យ​មាន​ភាព​អស់កម្លាំង​ខ្លាំង ៕