ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ពស់ថ្លាន់​សម្ងំ​ក្នុង​បង្គន់​នៅ​អង់គ្លេស
ស្ត្រី​អង់គ្លេស​ម្នាក់​នៅ​តំបន់​សាស់​សេក បង្ហាញ​ពស់ថ្លាន់​មួយ​ក្បាល​ដែល​សម្ងំ​នៅ​ក្នុង​បង្គន់​គឺជា​មូលហេតុ​ធ្វើ​ឱ្យ​ទឹក​បង្គន់​ស្ទះ ។

២-​សម្រាលកូន​នៅ​តាម​ផ្លូវ​ក្នុង​ប្រទេស​ចិន

១-​ពស់ថ្លាន់​សម្ងំ​ក្នុង​បង្គន់​នៅ​អង់គ្លេស
ស្ត្រី​អង់គ្លេស​ម្នាក់​នៅ​តំបន់​សាស់​សេក បង្ហាញ​ពស់ថ្លាន់​មួយ​ក្បាល​ដែល​សម្ងំ​នៅ​ក្នុង​បង្គន់​គឺជា​មូលហេតុ​ធ្វើ​ឱ្យ​ទឹក​បង្គន់​ស្ទះ ។

២-​សម្រាលកូន​នៅ​តាម​ផ្លូវ​ក្នុង​ប្រទេស​ចិន
វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រីជន​ជាតិចិន​ម្នាក់​ឈរ​សម្រាលកូន​នៅ​លើ​ផ្លូវ ខណៈ​ពេល​នាង​ទៅ​ទិញ​ទំនិញ ។

៣-​កូន​កើតមក​គ្មាន​មុខ
ឪពុក​ម្តាយ​ជនជាតិ​ប្រេ​ស៊ី​ល​មួយគូ​សម្រាល​កូនស្រី​គ្មាន​មុខមាត់ ហើយ​ពួក​គេ​ចិញ្ចឹម​បីបាច់​ថែរក្សា​ដល់​បច្ចុប្បន្ន​មាន​អាយុ​៩​ឆ្នាំ​ហើយ ។

៤-​ពស់ថ្លាន់​ដេក​នៅ​ក្នុង​ទូទឹកកក
ក្រុម​គ្រួសារ​នៅ​អូស្ត្រាលី​ប្រទះ​ឃើញ​ពស់ថ្លាន់​ប្រវែង​ជាង​១​ម៉ែត្រ​បាន​ដេក​នៅ​ក្នុង​ទូទឹកកក និង​កំពុង​យក​ពស់​ចេញពី​ទូ​គឺជា​រឿង​ដ៏​រន្ធត់​មួយ​កម្រ​កើត​មាន ។

៥-​បុរស​ប្រមឹក​ឥណ្ឌា​ចូល​ក្បែរ​ដំរីព្រៃ​ត្រូវ​ជាន់​ស្លាប់
វី​ដេ​អូ​ឃ្លី​ប​ដ៏​រន្ធត់​មួយ​បង្ហាញ​ឱ្យ​ឃើញ​បុរស​ឥណ្ឌា​ម្នាក់​ត្រូវ​ដំរីព្រៃ​ដេញ​ជាន់​បណ្តាល​ឱ្យ​ស្លាប់ ក្រោយ​ពី​ព្យាយាម​ចូល​ថត​Selfie​ក្បែរ​ដំរី​នោះ ព្រោះ​ស្រវឹង ។ 

៦-​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ទិញ​អាវុធ​ពី​អា​មេ​រិ​ក
លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ របស់​អា​មេ​រិ​កបាន​យល់ព្រម​ឱ្យ​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ទិញ​អាវុធ​ទំនើប​ទាន់សម័យ​របស់​ខ្លួន​ក្រោម​ស្ថានភាព​ដ៏​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ។

៧-​ព្យុះ​«Irma»​វាយប្រហារ​ការី​បៀ​ន​និង​រដ្ឋ​ផ្ល​រី​ដា
ព្យុះ​«Irma»​ជា​ព្យុះ​មួយ​ក្នុង​តំបន់​អា​ត្ល​ង់​ទិ​កកំពុង បញ្ចេញ​ឫទ្ធិ​បោកបក់​នៅ​ប្រជុំ​កោះ​នា នា​នៅ​ភាគ​ខាងជើង​ការី​បៀ​ន​កាលពី​ថ្ងៃ​ទី​៦ កញ្ញា ២០១៧ និង​រំពឹង​ថា​នឹង​វាយប្រហារ​ទៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​បង្ក​ឱ្យ​ទឹក​ជន់​លិច ។

៨-​រថយន្ត​នី​ស្សាន់​ប្រើ​អា​គុយ​រត់​បាន​ឆ្ងាយ
ក្រុមហ៊ុន​«NISSAN Motor»​បង្ហាញ​រថយន្ត​ប្រើ​អា​គុយ​«Leaf»​អាច​រត់​បាន​ចម្ងាយ​ឆ្ងាយ​ក្នុង​បំណង​ប្រជែង​ជាមួយ​គូប្រកួត និង​សង្ឃឹមថា​អាច​ដណ្តើម​យក​ទីផ្សារ​រថយន្ត​ក្នុង​ពេល​អនាគត ។

៩-​ភ្នំភ្លើង​នៅ​កោះ​បាលី​ជិត​ផ្ទុះ
អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រកាស​អាសន្ន​ក្រោយ​ពី​ភ្នំភ្លើង​នៅ​លើ​កោះ​បាលី​រកកល់​ចង់​ផ្ទុះ​តម្រូវ​ឱ្យ​ពលរដ្ឋ​ជិត​១០.០០០​នាក់​ត្រូវ​ចាកចេញ​ទៅ​រក​ទី​សុវត្ថិភាព ។

១០-​ពពក​ចម្លែក​មាន​រូបរាង​ដូច​ព្យុះ
ក្រុម​គ្រួសារ​ជនជាតិ​អា​មេ​រិ​ក​ប្រទះ​ឃើញ​ពពក​ចម្លែក​ផ្តុំ​គ្នា​នៅ​ពីលើ​ផ្ទះ​មាន​លក្ខណៈ​ដូច​ដុំ​ព្យុះ​កំពុង​វាយប្រហារ ខណៈ​ពេល​ក្រុម​ឧតុនិយម​បាន​ហៅ​ថា​«​របាំង​ការពារ​» ៕