ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​នូវ​គំនរ​សំរាម​នៅ​ខេត្តកំពត​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

6 ឆ្នាំ មុន

ខេត្តកំពត​៖ តាម​សេចក្តីរាយការណ៍​ព័​ត៍​មាន

ខេត្តកំពត​៖  តាម​សេចក្តីរាយការណ៍​ព័​ត៍​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ ២០១៧​ថា ពេល​ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃ​ជាតិខ្មែរ​រយៈពេល​បី​ថ្ងៃ  រួច​មក​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត មាន​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​លេង​កំសាន្ត និង​ទិញ​ម្ហូបអាហារ​ជា​គ្រឿង​សមុទ្រ នៅ​ផ្សារ​សាមគ្គី​ពេល​នោះ​។

បងប្អូន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​នូវ​គំនរ​សំរាម​ដែល គរ​ដូច​កូនភ្នំ​នៅ​ប៉ែក​ខាងត្បូង​ផ្សារ និង​ខាងជើង​ផ្សារ​សាមគ្គី ប៉ុន្តែ​បញ្ហា​ខាងលើ​មិន មែន​កំហុស​របស់​អ្នកគ្រប់គ្រង​ផ្សារ​ទាំងស្រុង​នោះ​ទេ​គឺ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​បណ្តា​ស្ថា​ប​ន័​ទាំងអស់​ត្រូវ​បាន​ច្បាប់​ឈប់​សំរាក​បី​ថ្ងៃ ដូច​ជា​កម្មករ​ខាង​អនាម័យ​នេះ​ជាដើម​។ ប៉ុន្តែ​ដោយឡែក​តាម​ការ​ពិនិត្យ​ឃើញជាក់ស្តែង អង្គភាព​ដែល​ពុំ ឈប់​សំរាក​នោះ​គឺ កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ត្រូវ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ដើម្បី​ប្រារព្ធ​បុណ្យប្រពៃណី​ជាតិ​រហូត​ដល់ ថ្ងៃ​បញ្ចប់​នៃ​កម្មវិធី​បុណ្យ ចំណែក​អ្នកគ្រប់គ្រង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត​ក៏​ដូច្នេះ​ដែរ ។

លោក ប៉ែន សត្យា អ្នកគ្រប់គ្រង​អនាម័យ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត បាន​ឲ្យ​អ្នក​យក​ព​ត៌​មាន ដឹង​ថា លោក​ទទួលស្គាល់ ថា​រយៈពេល​បី​ថ្ងៃ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ខ្មែរ​នា​ពេល​កន្លង​មក គឺ​កម្មករ​ផ្នែក​អនាម័យ​សំរាម​ត្រូវ​ឈប់​សំរាក  រីឯ​អ្នកលក់​ក្នុង​ផ្សារ​រយៈពេល​បី​ថ្ងៃនេះ​គឺ ពួក​គាត់​លក់​រហូត ដូច្នេះ​សំរាម​ចេះ​តែ​កើន​រហូត ប៉ុន្តែ​ក្រោយ​ចប់​ពិធីបុណ្យ​ភ្លាម​គឺ កំលាំង​របស់​ក្រុមការងារ​គ្រប់គ្រង​ផ្សារ​បាន​ឲ្យ​ក្រុមហ៊ុន​អនាម័យ​សំរាម​បាន​ប្រមូល និង​ដឹក​ជញ្ជូន​ចេញ​អស់​និង​បាញ់​ទឹក​លាង​កន្លែង​ស្តុ​ប​សំរាម​យ៉ាង​ស្អាត​ទៀត​ផង​។ លោក ប៉ែន សត្យា បាន​បន្ត​ថា ទោះបី​ពួក​យើងខ្ញុំ​អ្នកគ្រប់គ្រង​ផ្សារ​ខិតខំ​រៀបចំ ក្នុង​ទីផ្សារ​ឲ្យ​មាន​របៀបរៀបរយ​យ៉ាងណា​ក៍​នៅ​មាន ជួប​បញ្ហា​ខ្លះ​ៗ​ដែរ សូ​ម្បី​តែ​អ្នក​ហូត​ភាស៊ី​ក៏​មិន អាច​ហូត​ភាស៊ី​ពី​ពួក​គាត់​បាន​ឡើយ ហើយ​ការ​ដែល​បងប្អូន​ដាក់​លក់​នៅ​លើ​ថ្នល់ ក្រៅ​ផ្សារ​នេះ​ដែរ​គឺ ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​យើង​នៅ​ក្នុង​ខេត្តកំពត​នេះ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​ផង​ដែរ​៕