ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ វណ្ណ ម៉ូលី​វណ្ណ ទទួលមរណភាពនៅ​ព្រឹក ​នេះ​…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា លោកតា​វណ្ណ ម៉ូលី​វណ្ណ ដែល​​ជា​ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បីល្បាញ​បំផុត​របស់​

រាជធានីភ្នំពេញ​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា លោកតា​វណ្ណ ម៉ូលី​វណ្ណ ដែល​​ជា​ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​​​​​កម្ពុជា បាន​ទទួលមរណភាពនៅវេលាម៉ោង០៩ និង៤៥នាទី​​​ព្រឹក​ថ្ងៃ​ទី​២៨ ​កញ្ញា នេះ ​ក្នុង​ជន្មាយុ​៩១​ឆ្នាំ ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់​ធ្ងរខ្លាំង​ មិនអាចសង្គ្រោះ​បាន ។ ​

គួររំលឹកថា លោកតា​វណ្ណ ម៉ូ​លី​វណ្ណ មាន​ព្រះ​ជន្ម​៩១​ឆ្នាំ លោកតា​ជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​យូរយា​ណាស់​មក​ហើយ ខណៈ​ពេល​នេះ​លោកតា​ស្ថិត​ក្នុង​ស្ថានភាព​ឈឺ​ធ្ងន់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​មានការ​យកចិត្តទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ។

លោកតា​វណ្ណ ម៉ូ​លី​វណ្ណ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។ ជីវប្រវត្តិ​ស្ថាបត្យករ​លោក​វណ្ណ ម៉ូ​លី​វណ្ណ កើត​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​១៩២៦ មានស្រុក​កំណើត នៅ​ខេត្តកំពត ហើយ​នៅ​ឆ្នាំ​២០១៧​នេះ លោក​មាន​អាយុ​៩១​ឆ្នាំ ។ លោកតា​វណ្ណ ម៉ូ​លី​វណ្ណ គឺជា​សិស្ស​ទី​១ ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុ​ប​នៅ​វិទ្យាល័យ​ស៊ី​សុវត្ថិ​នៅ​ឆ្នាំ​១៩៤៤ ដល់​ឆ្នាំ​១៩៤៧-១៩៥៦ លោកតា​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទី​ក្រុងប៉ារីស​នៃ​ប្រទេស​បារាំង ។

លោកតា​គឺជា​ស្ថាបត្យករ​ជើង​ចាស់​របស់​ប្រទេស​កម្ពុជា បាន​ចូលរួម​ជា​ច្រើន​នៅ​ក្នុង​ការ​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​នា​សម័យ​សង្គមរាស្ត្រ​និយម​​តាំងពី​អំឡុង​ឆ្នាំ​១៩៥៥ ដល់​១៩៧០ ។  លោកតា​ជា ព្រឹទ្ធបុរស​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៦៧ ។ ក្នុង​អំឡុង​ឆ្នាំ​១៩៩១ លោកតា​បាន​ចូលរួម​បំរើ​ការងារ​រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ នគរូប​នីយ​កម្ម​សំណង់ ។

លោកតា​បាន​កសាង​ស្នាដៃ នៅ​សាលសន្និសីទ​ចតុមុខ នៅ​ទស្ស​វត្ត​៦០ ដល់​៧០ ក្នុង​អំឡុង​ឆ្នាំ​១៩៥៨, វិមាន​ឯករាជ្យ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៨ ដល់​១៩៧០, ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្នុង​អំឡុង​ឆ្នាំ​១៩៦៤ ,​សាល​មហា​ស្រប ព្រះ​សុរា​ម្រឹត ក្នុង​អំឡុង​ឆ្នាំ ១៩៦៨ និង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​,​មហា វិទ្យា​បណ្តុះបណ្តាល គ្រូបង្រៀន​នៃ​វិទ្យាស្ថាន​ភាសាបរទេស​(១៩៧២),​ទីស្តីការគណៈរដ្ឋមន្ត្រី ចាស់ ,​វិមាន​រដ្ឋ ចំការមន​(១៩៦៦) និង បុរី ១០០​ខ្នង និង ក្រុមហ៊ុនផលិតស្រាបៀរ (SKD) ខេត្ត​ព្រះ​សីហ​នុ នៅ​អំឡុង​ឆ្នាំ​១៩៦៨ ផង​ដែរ​។