សាកល្បងតាក់ស៊ីហោះដឹកអ្នកដំណើរដំបូងគេនៅលើពិភពលោក
«រ៉យទ័រ»ផ្សាយថា
«រ៉យទ័រ»ផ្សាយថា
«រ៉យទ័រ»ផ្សាយថា ក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម សាកល្បងការហោះហើររបស់យន្តហោះខ្នាតតូចគ្មានអ្នកបើកបរ ឬ«តាក់ស៊ីហោះ»(Flying Taxi) ។
ព្រះមហាក្សត្រSheikh Hamdan Bin Mohammed គឺជាព្រះអធិបតីក្នុងពិធីនោះ ហើយទ្រង់បានជិះនៅលើ Drone Volocopterដែលផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ ។ Droneនោះមាន២កៅអី និងប្រើ១៨កង្ហារ អាចហោះហើរបានដោយប្រព័ន្ធបញ្ជា និងចំណាយពេលប្រហែល៣០នាទី ។ ចំពោះករណីកើតមានឧប្បត្តិហេតុមានឆត្រយោងភ្ជាប់ចំនួន២នៅក្បែរខ្លួន ។
យានVolocopterបានទទួលប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនទាំងនៅអឺរ៉ុប និងអាមេរិកដើម្បីឱ្យក្លាយជាយានស្ថិតក្នុងជម្រើសដ៏ល្អរបស់អតិថិជន ។
លោកFlorian Reuterប្រធានក្រុមហ៊ុនថ្លែងថា តាក់ស៊ីហោះ អតិថិជនអាចហៅបានតាមរយៈស្មាតហ្វូន ហើយDroneនឹងទៅទទួលនាំអតិថិជនឆ្ពោះទៅគោលដៅ ។ លោកបញ្ជាក់ថា«បច្ចុប្បន្នវាមានសមត្ថភាពហោះតាមផ្លូវនៃប្រព័ន្ធGPS យើងអាចប្រើប្រាស់វាឱ្យអស់ពីលទ្ធភាពបាន» ៕
ចែករំលែកព័តមាននេះ