Facebook នឹង​អាច​លូកដៃ​ក្នុង​វិស័យ​រថយន្ត


ប្រធាន​ផ្នែក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ក្រុមហ៊ុន Daimler AG និង Volkswagen AG ហើយ​និយាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Facebook កំពុង​ស្វែងរក​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ឧស្សាហកម្ម​រថយន្ត ។

ថ្លែង​នៅ​ឯ​ពិព័រណ៍​រថយន្ដ Frankfurt ប្រធាន​ផ្នែក​ប្រតិបត្តិ​របស់​ហ្វេ​ស​ប៊ុ​ក​រូប​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ថា លោកស្រី​បាន​ចេញ​លិខិត​អញ្ជើញ ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត លើ​ប្រធានបទ​នានា រួម​ទាំង​បច្ចេកវិទ្យា Artificial Intelligence និង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទាំងមូល​អាច​បង្កើន​ល្បឿន​ទាន់​ការ​បង្កើត​គ្រឿង​អេ​ឡិច​ត្រូ​និក​ថ្មី ។

លោកស្រី Sandberg ថ្លែង​ថា ៖« យើង​នាំ​មក​នូវ​ដំណឹង​ល្អ​មួយ យើង​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​នៅ​តំបន់ Silicon Valley ដែល​មិន​ផលិត​រថយន្ត » ។ លោកស្រី​បាន​ប្រាប់​រោងចក្រ​ផលិត​រថយន្ត​ផ្សេង​ៗ​ថា ៖« យើង​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​រៀន​ពី​អ្នក ។ យើង​គ្មាន​ប្រវត្តិសាស្ត្រ​របស់​អ្នក​ទេ ហើយ​យើង​គ្មាន​សមត្ថភាព​អាច​ឈរជើង​ផលិត​រថយន្ត​យូរ​ដូច​អ្នក​ទេ ទោះបីជា​យើង​ប្រាថ្នា​ចង់​សម្រេច​បាន​១០០​ឆ្នាំ​ក៏​ដោយ » ។

ក្រុមហ៊ុន​ផលិត​រថយន្ត រួម​ទាំង​ក្រុមហ៊ុន BMW AG និង Toyota Motor Corp កំពុង​ធ្វើ​ពិសោធន៍​ជាមួយ​ការ​បើកបរ​ស្វយ័ត​ផង​ដែរ ហើយ​អ្នកខ្លះ​កំពុង​ពិភាក្សា​គ្នា​ពី​រឿង​នេះ ។ ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Frankfurt បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ឧស្សាហកម្ម​នេះ​អាច​មាន​សារសំខាន់​ខ្ពស់ ដោយសារ​តែ​វា​ជួយ​ដល់​ការ​បើកបរ​របស់​ម្ចាស់​រថយន្ត​គ្រប់​រូប ។

លោកស្រី Sandberg បាន​និយាយ​ថា ៖ «​វា​ជា​កិត្តិយស​សម្រាប់​យើង​ក្នុង​ការ​វិនិយោគ និង​ធ្វើ​ជា​ដៃគូ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយសារ​តែ Facebook បាន​ចូលរួម​ជាមួយ Mobility Hub មាន​មូលដ្ឋាន​នៅ​ទីក្រុង Munich ។ វា​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន Daimler, BMW និង SAP SE ។ Facebook នឹង​ឧបត្ថម្ភ​ការ​បង្កើត​ព្រឹត្តិការណ៍​ផ្សេង​ៗ និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​​វិស្វករ​មួយ​ចំនួន​ដែល​ធ្វើការ​លើ​បច្ចេកវិទ្យា Artificial Intelligence » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ