ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ផ្ញើ​កម្លាំងចិត្ត​ទៅ​កាន់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ម៉ិចស៊ីកូ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ល្បី​លំដាប់​ពិភពលោក​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ល្បី​លំដាប់​ពិភពលោក​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​សរសេរ​សារ​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ជន​រង​គ្រោះ​រាប់​ពាន់​នាក់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី នៅ​ម៉ិចស៊ីកូ ។

កាលពី​ថ្ងៃ​អង្គារ ស​ប្តា​ហ៍​មុន មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.១ កើតឡើង​នៅ​ម៉ិចស៊ីកូ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៣៣១​នាក់ និង​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​អស់​១​ម៉ឺន​ខ្នង ។ គេ​ចាត់​ទុក​វា​ថា ជា​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​ជាងគេ​ក្នុង​ប្រទេស ធៀប​ទៅ​នឹង​ហេតុការណ៍​រញ្ជួយ​កាលពីមុន​ក្នុង​កំឡុង​ពេល​៣០​ឆ្នាំ​មកនេះ ។

Messi បាន​សរសេរ​សារ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា ៖ “​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ទៅ​នឹង​ហេតុការណ៍​កើតឡើង​កាលពី​ស​ប្តា​ហ៍​មុន ដែល​មាន​មនុស្ស​ជា​ច្រើន​អ្នក​រង​គ្រោះ​នៅ​ក្នុង​ម៉ិចស៊ីកូ សហរដ្ឋអាមេរិក ព័រ​តូ​រី​កូ អាស៊ី​ខាងត្បូង សៀ​រ៉ា​ឡេ​អូន និង​ប្រទេស​ផ្សេង​ៗ​ទៀត ។ ការ​គិត និង​ការ​គាំទ្រ​របស់ខ្ញុំ តែងតែ​ផ្តល់​ជូន​ដល់​អ្នក​រាល់គ្នា ដែល​ជា​ជន​រង​គ្រោះ ។​”

ជាមួយ​គ្នា​នេះ​ដែរ Ronaldo ក៏​បាន​សរសេរ​បង្ហោះ​ថា ៖ “​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ការ​ឱប​យ៉ាង​ណែន ទៅ​ដល់​ប្រជាជន​ម៉ិចស៊ីកូ ៕”