បច្ចេកវិទ្យា AI អាច​បញ្ឈប់​មនុស្ស​ពី​ការ​ចុច​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ


ការ​ចុច​ទូរស័ព្ទ​នៅ​ពេល​បើកបរ គឺជា​សកម្មភាព​មិន​ទទួលខុសត្រូវ និង​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ។ ទោះបីជា​មានច្បាប់ ការ​ផ្តួចផ្តើម​របស់​ប៉ូលិស និង​សេចក្តី​ប្រកាស​សេវា​សាធារណៈ​ជា​ច្រើន​ក្តី ក៏​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​អនុវត្ត​សកម្មភាព​នេះ​ដែរ ។

ក្រុម​អ្នក​ស្រាវជ្រាវ​វិស្វកម្ម​មក​ពី​សាកលវិទ្យាល័យ Waterloo ប្រទេស​កា​ណា​ដា បាន​រក​ឃើញ​ដំណោះស្រាយ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​មួយ​ដែល​ប្រើប្រាស់​កាមេរ៉ា និង​បច្ចេកវិទ្យា AI (Artificial Intelligence) ដើម្បី​កំណត់​ថា នៅ​ពេល​ណា​អ្នកបើកបរ​កំពុង​ចុច​ទូរស័ព្ទ ឬ​មាន​សកម្មភាព​រំខាន​ដល់​ការ​បើកបរ​។

លោក Fakhri Karray សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Waterloo បាន​ប្រាប់​គេហទំព័រ Digital Trends ថា ៖« ការ​បើកបរ​មានការ​រំខាន​គឺជា​បុព្វហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស អា​មេ​រិ​ក​ខាងជើង ។ បច្ចេកវិទ្យា AI នឹង​តាមដាន​សកម្មភាព​រំខាន​ដល់​ការ​បើកបរ » ។

វា​ជំរុញ​ដោយ​ការ​បង្កើត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ជំនាន់​បន្ទាប់ និង​ក្រើនរំលឹក​ដល់​អ្នកបើកបរ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ទាក់ទង​នឹង​ការ​ចុច​ទូរស័ព្ទ ផឹក​ភេសជ្ជៈ ឈោង​យក​របស់​នៅ​កៅអី​ខាងក្រោយ ឬ​ចំហៀង ទទួល​ទូរស័ព្ទ បើក​វិទ្យុ ម៉ាស៊ីនត្រជាក់ ឬ​ឧបករណ៍​ផ្សេង​ទៀត​នៅ​លើ​តា​ប្លូ ។

ការ​ដំឡើង​កាមេរ៉ា​ឆ្លាត​វៃ​អាច​កំណត់​ពី​ចលនា​ដៃ ដែល​ងាក​ចេញពី​ឥរិយាបថ​បើកបរ​ធម្មតា (​ដៃ​ត្រូវ​នៅ​លើ​ចង្កូតរថយន្ត​) បន្ទាប់​មក​ចាត់​ថ្នាក់​ឥរិយាបថ​ទាំងនេះ​តាម​កម្រិត​គ្រោះថ្នាក់​ដែល​អាច​កើត​មាន ។

លើស​ពី​នេះ វា​ក៏​ផ្តោត​ទៅ​លើ​រយៈពេល​នៃ​សកម្មភាព​ជាក់លាក់ ព្រមទាំង​ព័ត៌មាន​អំពី​យានយន្ត​នៅ​ជុំវិញ មាន​ន័យ​ថា ការ​ចុច​ទូរស័ព្ទ​តាម​ផ្លូវ​ហា​យ​វ៉េ​ដែល​មាន​រថយន្ត​ច្រើន នឹង​មាន​គ្រោះថ្នាក់​ខ្ពស់​ជាង​ពេល​បើក​ម៉ាស៊ីនត្រជាក់​នៅ​លើ​ផ្លូវ​មិនសូវ​មាន​រថយន្ត ។

ប្រព័ន្ធ​នេះ​អាច​ប្រើ​ជា​វិធានការ​ការពារ រួម​មាន ព្រមាន​អ្នកបើកបរ​អំពី​ឥរិយាបថ​របស់​ពួក​គេ ។ ចំណែក​រថយន្ត​មាន​លក្ខណៈ​ពិសេស​បើកបរ​ដោយ​ខ្លួនឯង វា​នឹង​គ្រប់គ្រង​យានយន្ត​បណ្តោះ​អាសន្ន។

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ពិភពលោក ៧៥%​កើតឡើង​ដោយសារ​អ្នកបើកបរ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ។ បច្ចេកវិទ្យា​នេះ​អាច​ជា​ប្រយោជន៍​ដ៏​ធំ​មួ​ួ​យ មិន​ត្រឹមតែ​សម្រាប់​អ្នកបើកបរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​គ្រប់​រូប​នៅ​លើ​ដងផ្លូវ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ