ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង នៅ​ស្រុក​ប​សេដ្ឋ

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ករណី​អគ្គិភ័យ​មួយ​កើតឡើង​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ភូមិ​ក្រាំង​ត្រោក ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​ឆាបឆេះ​អស់​ផ្ទះ​០១​ខ្នង…

ខេត្តកំពង់ស្ពឺ ៖ ករណី​អគ្គិភ័យ​មួយ​កើតឡើង​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ភូមិ​ក្រាំង​ត្រោក ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​ឆាបឆេះ​អស់​ផ្ទះ​០១​ខ្នង ទំហំ​៦​ម៉ែត្រ គុណ​១២​ម៉ែត្រ ធ្វើ​ពី​ឈើ​ខាងលើ ប៉េ​តុង​ខាងក្រោម ប្រក់​ក្បឿង ជញ្ជាំង​ឈើ និង​រនាបឈើ ។

បើ​តាម​លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ មៀ​ច ភាព ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តុ​ប ឡា អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត មាន​ដូច​ជា ៖ ឆេះ​ផ្ទះ​ចំនួន​១​ខ្នង​, ឆេះ​មាស​អស់​១​ជី​, លុយ​ខ្មែរ​១​លាន​រៀល​, អង្ករ​១​បាវ​, ខោអាវ​សម្លៀក​បំពាក់ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន ករណី​អគ្គិភ័យ​នេះ លោក​បាន​បញ្ជា​អោយ​រថយន្ដ​ពន្លត់​អគ្គិភ័យ ជួយ​អន្ដរាគមន៍​បន្ទាន់ និង​ប្រើប្រាស់​ទឹក​សរុប​ចំនួន​០២​រថយន្ត ទើប​រលត់​ទាំងស្រុង មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

តាម​ការ​បញ្ជាក់​ពី​សាក្សី ជា​ម្ចាស់ផ្ទះ​ផ្ទាល់ បាន​ឲ្យ​ដឹង​ជាបឋម​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទុ​ស្សេ​ខ្សែភ្លើង​ឆាប់ឆេះ​ផ្ទះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ