ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ស្តីទី ៖ បើ​អា​មេ​រិ​កកាត់​ជំនួយ​៧០% ឬ​១០០% ក៏​គ្មាន​ហេតុផល​ប៉ះពាល់​កម្ពុជា​ឡើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លោក អ៊ុ​ច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អះ​​អាង​ថា

រាជធានី​ភ្នំពេញ​៖ លោក អ៊ុ​ច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អះ​​អាង​ថា ​ប្រសិនបើ​សហរដ្ឋអាមេរិក​កាត់​ជំនួយ​មក​កម្ពុជា ពី​៧០% ឬ​១០០ % ក្តី​ ក៏​មិន​អាច​ប៉ះ​ពាក់​ដំណើរការ​អភិវឌ្ឍន៍​កម្ពុជា​នោះ​ទេ ។

ថ្លែង​ក្នុង​ស​ន្និ​សី​ទ​ស្តី​ពី​សមិទ្ធផល​២៤ឆ្នាំ ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ នា​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែកញ្ញា លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​បញ្ជាក់​ថា​៖ «ចម្លើយ​ខ្ញុំ​បាន​បញ្ជាក់​ថា​ ទី​១-​សម្រេច​កាត់​ [​ជំនួយ​] នេះ​ជា​សិទ្ធិរបស់ប្រ​ធានា​ធិ​បតី​អា​មេ​រិ​ក បញ្ហា​ផ្ទៃ​ក្នុង​របស់​អា​មេ​រិ​ក យើងខ្ញុំ​គ្មាន​ពាក់ព័ន្ធ​អ្វី​ទាំងអស់ ហើយ​ទី​២-ការកាត់​៧០% ​ឬ​១០០% យើង​ខ្ញុំ​យល់​ឃើញ​ថា ​មិន​ប៉ះ​ពាក់​ដល់​កម្ពុជា​យើង​ទេ ព្រោះថា​ សំខាន់​បំផុត គឺ​កម្ពុជាឈរ​ដោយ​ខ្លួ​ន​ឯង ហើយ​កន្លង​មក​យើង​ធ្លាប់​ហែល​ឆ្លងកាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពិសេស​នោះ ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ យើងខ្ញុំ​រស់ ។ អ​ញ្ចឹ​ង​បើ​​អា​មេ​រិ​កកាត់នោះ​ យើងខ្ញុំ​យល់​ឃើញ​ថា ​មិន​ប៉ះពាល់​ទេ​»​។​

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ស្តីទី​ក៏​បាន​លើក​ឡើង​ថា បើ​អា​មេ​រិ​កកាត់​ជំនួយ​ពី​កម្ពុជា​មែន​នោះ​ ក៏​នៅ​មាន​ប្រទេស​ផ្សេង​ទៀត​នៅ​បន្ត​ជួយ​ដល់​កម្ពុជា​ដែល​ប្រទេស​នោះ​ជា​មិត្ត​។ 

លោក ​អ៊ុ​ច បូរ​រិ​ន បាន​លើក​ឡើង​ថា ​ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​មាន​ប្រធាន​អង្គ​ការ​មួយ​ដែល​ស្និត​នឹង​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ​ បាន​សួរ​មក​រូប​លោក ។ លោក​ថា​ ពាក់ព័ន្ធ​នឹង​ជំនួយ​នោះ ដែល​ខាង​ក្រសួងការបរទេស​បាន​មិន​ទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​ពី​ស្ថានទូត​អា​មេ​រិ​ក​នៅទេ ទើប​ក្រសួងការបរទេស​រង​ចាំ​សិន​៕