ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ឈឺពោះ​មិន​ព្រម​សម្រាល ទុក​រហូត​​ក្លាយជា​ថ្ម

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា

ម៉ូ​រ៉ូ​កូ ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា យាយ​ចាស់​អាយុ​៧៥​ឆ្នាំ​ម្នាក់ សម្រាល​ចេញ​ជា​ទារក​ថ្ម ក្រោយ​ពេល​ទុក​ក្នុង​ពោះ​អស់​រយៈពេល​៤៦​ឆ្នាំ​។

ត្រឡប់​ទៅ​កាលពី​ឆ្នាំ​១៩៥៥ ដែល​លោកយាយ Zahra Aboutalib មាន​អាយុ​ទើបតែ​២៦​ឆ្នាំ​។ កាលនោះ លោកយាយ​មាន​ផ្ទៃពោះ​គ្រប់​ខែ តែ​គ្រូពេទ្យ​ប្រាប់​ថា លោកយាយ​ត្រូវ​តែ​វះ ទើប​សម្រាល​​រួច​។ លោកយាយ​មិន​ព្រម​ទេ ព្រោះថា នៅ​សម័យ​នោះ បើ​វះ​នឹង​អាច​ស្លាប់​ភាគច្រើន​។ លោកយាយ​បាន​រត់​ចេញពី​ពេទ្យ ហើយ​ក៏​លែង​ឈឺពោះ​តាំងពី​ពេល​នោះ​មក​។

ទើប​តែ​ពេល​នេះ ដែល​លោកយាយ​មាន​អាយុ​៧៥​ឆ្នាំ លោកយាយ​បាន​ទៅ​ជួបនឹង​ពេទ្យ ហើយ​រក​ឃើញ​ថា កូន​ដែល​នៅ​ក្នុង​ពោះ​អស់​រយៈពេល​៧៥​ឆ្នាំ បាន​ក្លាយទៅជា​ថ្ម​។

ការ​ដែល​កូន​ក្លាយទៅជា​ថ្ម​នៅ​ក្នុង​ពោះ គឺ​គេ​ហៅ​ជា​ភាសា​ពេទ្យ​ថា «Lithopedion»​។ វា​កើតឡើង​ដោយសារ​តែ​ការ​មានគភ៌​ហើយ​មិន​ឈឺពោះ ហើយ​ទុក​យូរ​ក្នុង​ពោះ ទាល់តែ​ឡើង​ទៅ​ជា​សារធាតុ​កំបោរ​។ វា​ពិតជា​កម្រ​ណាស់ ដែល​អាច​ទៅ​ជា​បែប​នេះ​៕