ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កខ្វក់​​មិន​ត្រឹម​ធ្វើ​ឱ្យ​ពិបាក​ដក​ដង្ហើម​ទេ ថែមទាំង​អាច​ប៉ះពាល់​យ៉ាងច្រើនទៀត

6 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា

អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា ការ​បំពុលបរិយាកាស​អាច​ប៉ះពាល់​ប្រព័ន្ធ​ដង្ហើម បេះដូង និង​សួត ប៉ុន្តែ​មានការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ការ​បំពុលបរិយាកាស​ក៏​អាច​ប៉ះពាល់​ដល់​តម្រងនោម​របស់​អ្នក​ដូច​គ្នា ។

ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​វ៉ា​ស៊ី​ន​តោន​នៅ​សហរដ្ឋអាមេរិក ។ ក្នុងអំឡុងពេល​នៃ​ការ​ស្រាវជ្រាវ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​មនុស្ស​ចំនួន​២,៥​លាន​នាក់ និង​បាន​វាយតម្លៃ​ពី​ឥទ្ធិពល​នៃ​ការ​បំពុលបរិយាកាស និង​ជំងឺ​តម្រងនោម​លើ​ក្រុម​នេះ​រយៈពេល​៨,៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៤ ។

គំរូ​ទាំងនេះ​ត្រូវ​បាន​ប្រមូល និង​ប្រៀបធៀប​ដោយ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អា​មេ​រិ​ក (EPA) ព្រមទាំង​អង្គការ NASA ផង​ដែរ ។

ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា​ករណី​ថ្មី​នៃ​ជំងឺ​តម្រងនោម​៤៤,៧៩៣ និង​ជំងឺ​ខ្សោយតម្រងនោម​ចំនួន ២,៤៣៨​អាច​បណ្តាល​មក​ពី​កម្រិត​នៃ​ការ​បំពុលបរិយាកាស​ដែល​លើស​ពី​កម្រិត EPAs ១២​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​នៃ​ខ្យល់​ដែល​ជា​កម្រិត​នៃ​ការ​បំពុលបរិយាកាស​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​សម្រាប់​សាធារណៈ ។ នេះ​បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ។

លោក Al-Aly អ្នកនិពន្ធ​ជាន់ខ្ពស់​នៃ​ការ​សិក្សា​នេះ​បាន​និយាយ​ថា​ទោះជា​យ៉ាងណា​ក្តី នៅ​ពេល​ដែល​យើង​វិភាគ​លើ​ទិន្នន័យ ការ​ទាក់ទង​រវាង​ការ​បំពុលបរិយាកាស និង​កា​រវិ​វ​ឌ្ឍ​ជំងឺ​តម្រងនោម​មាន​ភាព​ច្បាស់លាស់ ។ សមាសធាតុ​តូច​ៗ​ក្នុង​ខ្យល់​អាច​ធ្វើ​ឱ្យ​ខូច​តម្រងនោម​តាម​វិធី​ដូច​គ្នា​នៅ​ពេល​ដែល​វា​បំផ្លាញ​សរីរាង្គ​ដទៃ​ទៀត​ដូច​ជា​បេះដូង និង​សួត ។

ធូលី តូច​ៗ ផ្សែង​ផេះ តំណក់ទឹក​ក្នុង​ខ្យល់​អាច​បំផ្លិចបំផ្លាញ​នៅ​ពេល​ដែល​ពួក​វា​ចូល​ទៅ​ក្នុង​ចរន្តឈាម ។ តម្រងនោម​ច្រោះ​ឈាម ហើយ​ភាគល្អិត​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ​អាច​រំខាន​ដល់​មុខងារ​ធម្មតា​របស់​តម្រងនោម ៕